logo

វៀតណាមរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរួមរបស់អាស៊ានក្នុង​ឆ្នាំ ២០២៥

2025/12/10 | 11:35:00
(VOVWORLD) - «វៀតណាមបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរួមរបស់អាស៊ានក្នុងឆ្នាំ ២០២៥»។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Dang Hoang Giang នៅក្នុងកិច្ចប្រជុំអន្តរវិស័យ បូកសរុបស្ថានភាពកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ និងទិសដៅសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែធ្នូ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Dang Hoang Giang ដឹកនាំកិច្ចប្រជុំ។ រូបថត៖ TTXVN 

នៅឆ្នាំ ២០២៥ វៀតណាម និងប្រទេសដទៃទៀតបានជំរុញការអនុវត្តផែនការមេសម្រាប់ការកសាងសហគមន៍ឆ្នាំ ២០២៥ និងអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដោយអនុវត្តភារកិច្ចសំខាន់ៗជាច្រើនប្រកបដដោយជោគជ័យ ដូចជាប្រធានក្រុមការងារគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI); ការរៀបចំវេទិកាអនាគតអាស៊ានប្រកបដោយជោគជ័យសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានសង្កត់ធ្ងន់ថា៖ “អស់រយៈពេល ៣០ឆ្នាំកន្លងទៅ ពីប្រទេសដែលបានចាប់ផ្តើមធ្វើសមាហរណកម្មអន្តរជាតិ ឥឡូវនេះយើងបានក្លាយជាសមាជិកដែលមិនអាចខ្វះបានរបស់អាស៊ាន។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់បំផុត បង្ហាញពីភាពចាស់ទុំនៃកិច្ចការបរទេស និងការទូតពហុភាគីរបស់វៀតណាមក្នុងដំណើរ ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី”។

នៅឆ្នាំ ២០២៦ វៀតណាមនឹងបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម  និងមានទំនួលខុសត្រូវ ដោយរួមចំណែកដល់ការរក្សាសាមគ្គីភាព ឯកភាព និងពង្រឹងបរិយាកាសយុទ្ធសាស្ត្រអំណោយផលសម្រាប់ការអភិវឌ្ឍ ខិតខំដោះស្រាយបញ្ហាក្តៅគគុកក្នុងតំបន់ អនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការឱ្យកាន់តែជាក់ស្តែង និងរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ៕

TAG
VOV/VOVworld/វៀតណាម/ភាពជោគជ័យរួម/អាស៊ាន/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត