logo

វៀតណាមសំណូមពរឲ្យតៃវ៉ាន់(ចិន)បញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម

2016/5/12 | 14:00:00
(VOVworld)-ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលតៃវ៉ាន់(ចិន) បានរៀបចំបញ្ចូនអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនទៅទស្សនាកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa និងផ្សព្វផ្សាយឈុតតែមមានរូបភាព

អ្នកនាំពាក្យក្រសួងការបទេស វៀតណាមលោក Le Hai Binh


(VOVworld)-ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលតៃវ៉ាន់(ចិន) បានរៀបចំបញ្ចូនអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនទៅទស្ស
នាកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa និងផ្សព្វផ្សាយឈុតតែមមានរូបភាព
កោះ Ba Binh និង កោះមួយចំនួននៅសមុទ្រខាងកើតនោះ​នាថ្ងៃទី១២ឧសភា អ្នក
នាំពាក្យក្រសួងការបទេស វៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖

“ការដែលភាគីតៃវ៉ាន់(ចិន)មិនអើពើរទៅនឹងរាល់ការព្រួយបារម្ភនិងការប្រឆាំងជំ
ទាស់របស់ វៀតណាមមុននេះ​ ហើយនៅបន្តអនុវត្តសកម្មភាពខុសច្បាប់ជាច្រើន ក្នុងនោះមានការបញ្ចូន អតីតមន្ត្រីជាន់ខ្ពស់ទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ
Truong Sa និងផ្សព្វផ្សាយឈុត តែមមានរូបភាពកោះមួយចំនួននៅសមុទ្រខាង
កើតនោះគឺគ្មានអត្ថប្រយោជន៍សម្រាប់ការ រក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ទេ។ រាល់ទង្វើរបស់តៃវ៉ាន់(ចិន)នេះមិនអាចផ្លាស់ប្តូរ បានការពិតជាក់ស្តែងគឺ វៀត ណាមមានអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa។

        វៀតណាមប្រឆាំងជំទាស់ដាច់អហង្ការនិងសំណូមពរភាគីតៃវ៉ាន់ (ចិន)
បញ្ចប់និងកុំឲ្យ កើតមានឡើងជាថ្មីម្តងទៀតសកម្មភាពដូចគ្នា រួមជាមួយវៀត
ណាមនិងភាគីទាក់ទិននានា រួម ចំណែកជាក់ស្តែងចូលក្នុងការខំប្រឹងប្រែងរួម
សំដៅរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាង កើត៕

TAG
VOVworld/vov/វៀតណាម/សំណូមពរ/តៃវ៉ាន់/ចិន/បញ្ចប់/សកម្មភាព/រំលោភអធិបតេយ្យភាពរបស់វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត