logo

វៀតណាមស្នើឱ្យ G២០ ត្រួសត្រាយផ្លូវក្នុងការកសាងស្តង់ដារអភិបាលកិច្ច AI ដោយយុត្តិធម៌ តម្លាភាពនិងបរិយាប័ន្ន

2025/11/24 | 08:23:00

(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមសម័យប្រជុំលើកទីបី នៃកិច្ចប្រជុំកំពូល G២០ ដោយមានប្រធានបទ “អនាគតស្មើភាពនិងយុត្តិធម៌សម្រាប់ទាំងអស់គ្នា" ដឹកនាំដោយប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ប្រធាន G២០ ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ  អញ្ជើញថ្លែង (រូបថត៖ VGP)

អញ្ជើញថ្លែងនៅក្នុងសម័យពិភាក្សា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចែករំលែកអាទិភាពយុទ្ធសាស្ត្រចំនួនបី។ ទីមួយ កសាងភាពជាដៃគូយុទ្ធសាស្ត្ររ៉ែដែលយុត្តិធម៌ ស្មើភាព ស្ថិរភាព និងតម្លាភាព “សុខដុមរមនាអត្ថប្រយោជន៍ ចែករំលែកហានិភ័យ” ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែប្រកបដោយចីរភាព។

ទីពីរ បង្កើតរបកគំហើញមួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍទីផ្សារការងារទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវ ឱ្យ G២០ ផ្តល់អាទិភាពដល់ការឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីចូលរួម និងទទួលបានអត្ថប្រយោជន៍ ពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការ; បង្កើតយុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធី និងគម្រោងនានា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើតការងារសម្រាប់យុវជន និងបណ្តុះបណ្តាលកម្មករជំនាញ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ទីបី កសាងនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្ស ហើយមិនជំនួសមនុស្ស។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ G២០ ត្រួសត្រាយផ្លួវក្នុងការកសាងស្តង់ដារអភិបាលកិច្ច AI ដោយយុត្តិធម៌ តម្លាភាព រួមបញ្ចូល សុវត្ថិភាព និងមនុសាស្ត្រ ដោយយកមនុស្សជាមជ្ឈមណ្ឌល។  មតិ ចែករំលែករបស់នាយករដ្ឋមន្ត្រីទទួលបានការស្វាគមន៍ និងវាយតម្លៃខ្ពស់ពីអង្គប្រជុំ៕

TAG
VOV/VOVworld/វៀតណាម/G២០ ត្រួសត្រាយ/កសាងស្តង់ដារ/អភិបាលកិច្ច AI/យុត្តិធម៌/តម្លាភាព/បរិយាប័ន្ន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត