logo

វៀតណាមស្នើឱ្យធនាគារពិភពលោក បង្កើនកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងឡូជីស្ទិក

2025/11/26 | 12:05:36
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានទទួលជួបលោក Carlos Felipe Jaramillio អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។
ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និងអនុប្រធានធនាគារពិភពលោក ថតរូបជាមួយគណៈប្រតិភូដេលចូលរួមសម័យប្រជុំ ។ រូបថត៖ VGP/Tran Manh

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានស្នើឱ្យធនាគារពិភពលោក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ឡូជីស្ទិក ថាមពលស្អាត ការអភិវឌ្ឍទីក្រុង ការផ្លាស់ប្តូរឌីជីថល ការគ្រប់គ្រងទិន្នន័យ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ; កិច្ចសហប្រតិបត្តិការ ODA និងដើមទុនអនុគ្រោះជាមួយនឹងទម្រង់ហិរញ្ញវត្ថុអភិវឌ្ឍន៍ថ្មី សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភាពធន់តាមឆ្នេរសមុទ្រ;...។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យអនុប្រធានធនាគារពិភពលោក (WB) សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកធនាគារពិភពលោកប្រចាំនៅវៀតណាម ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមសហប្រតិបត្តិការ និងសម្រេចបាននូវអាទិភាពរួម រវាងភាគីទាំងពីរ។

អនុប្រធានធនាគារពិភពលោក លោក Carlos Felipe Jaramillio ក៏បានពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc លើខ្លឹមសារសំខាន់ៗរួមមាន៖ ការវិនិយោគលើគម្រោងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍; ការអនុវត្ត "គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាប ១ លានហិកតា ដែលផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long"៕

TAG
VOV/VOVworld/វៀតណាម/ធនាគារពិភពលោក/កិច្ចសហប្រតិបត្តិការ/ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ/ឡូជីស្ទិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត