logo

វៀតណាមស្នើឲ្យចិនធ្វើការស៊ើបអង្កេតនិងសម្របសម្រួលដោះស្រាយលើករណីនាវានេសាទ QNg 96416 TS នៅតំបន់សមុទ្រ Hoang Sa

2020/6/14 | 09:31:33

(VOVWORLD) -  ស្ថានកុងស៊ុលនៃក្រសួងការបរទេសនិងស្ថាន ទូតវៀតណាមប្រចាំទីក្រុងប៉េកាំងបានផ្លាស់ប្តូរនូវទស្សនៈជាមួយ ចិនដោយអះអាងអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះ Hoang Sa  និងស្នើឲ្យចិនធ្វើការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ព័ត៌មានអំពីករណីនេះ ហើយសូមជូនដំណឹងអំពីលទ្ធផលដល់អាជ្ញាធរវៀត ណាមដើម្បីបន្តការសម្របសម្រួលដោះស្រាយ។

នាវានេសាទ QNg 96416 ត្រូវកម្លាំងប៉ូលិសសមុទ្រ ចិនបុក (រូបថតៈ VOV)

នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ខណៈពេលកំពុងធ្វើដំណើរដែលមានចម្ងាយពីកោះ Linh Con (Lincoln Island) ស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាមប្រហែល ៧ ម៉ាយប៉ែកខាងត្បូងនោះ  នាវានេសាទស្លាកលេខ QNg 96416 TS ត្រូវរថភ្លើងដែកមានស្លាកលេខ ៤០០៦ និងទូកកាណូរបស់ចិនខិតមកជិតបណ្តាលឱ្យមានរលកដ៏ធំដែលធ្វើឱ្យអ្នកនេសាទ ១៦ នាក់និងរបស់របរជាច្រើននៅលើនាវានេសាទវៀតណាមត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ហើយនាវាត្រូវទឹក ជន់លិចនិងមានគ្រោះថ្នាក់លិចក្នុងសមុទ្រ។ មនុស្សមួយចំនួនមកពីនាវាចិនបានឡើងនាវានេសាទរបស់វៀតណាម បូមទឹកចេញហើយនាំអ្នកនេសាទទាំងនោះត្រលប់មកនាវាវិញ។ មុនពេលចាកចេញ ភាគីចិនបានប្រើអំពើហឹង្សាបង្ខំឱ្យប្រធាននាវាផ្តិតមេដៃទៅលើឯកសារមួយចំនួនជាភាសាបរទេស និងដកហូតគ្រឿងសមុទ្រមួយចំនួនរួមទាំងឧបករណ៍មួយចំនួនរបស់នាវានេសាទ QNg 96416 TS ទៀតផង។

នាថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២០ ស្ថានកុងស៊ុលនៃក្រសួងការបរទេសនិងស្ថានទូតវៀតណាមប្រចាំទីក្រុងប៉េកាំងបានផ្លាស់ប្តូរនូវទស្សនៈជាមួយចិនដោយអះអាងអធិបតេយ្យភាពរបស់ វៀតណាមលើប្រជុំកោះ Hoang Sa  និងស្នើឲ្យចិន ធ្វើការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ព័ត៌មានអំពីករណីនេះ ហើយសូមជូនដំណឹងអំពីលទ្ធផលដល់អាជ្ញាធរវៀតណាមដើម្បីបន្តការសម្របសម្រួលដោះស្រាយ។

នាពេលបច្ចុប្បន្ននេះអាជ្ញាធរវៀតណាមកំពុងប្រមូលនិងផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងសកម្មដើម្បីបញ្ជាក់ពីករណីនេះ ហើយនឹងបន្តចាត់វិធានការដើម្បីធ្វើអន្តរកម្មជាមួយភាគីចិន ដោយ ប្តេជ្ញាការពារអធិបតេយ្យភាពក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទ វៀតណាមផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ស៊ើបអង្កេត/ដោះស្រាយ/ករណី/នាវានេសាទ/QNg 96416 TS/សមុទ្រ Hoang Sa

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត