logo

វៀតណាមស្នើឲ្យចិនមានការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត

2018/5/9 | 08:00:00
(VOVWORLD) - នាថ្ងៃទី៨ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការដែលចិនដំឡើងកាំជ្រួចនៅរចនាសម្ព័ន្ធនានាដែលប្រទេសចិនបានកសាងឡើងដោយខុសច្បាប់នៅប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang អះអាងថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa គឺសមស្របនឹងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang 

វៀតណាមព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានខាងលើ ហើយសូមគូសបញ្ជាក់ថា សកម្មភាពធ្វើយោធូប នីយកម្មទាំងអស់ រួមមានការដំឡើងកាំជ្រួចនៅលើប្រជុំកោះ Truong Sa របស់វៀតណាមគឺអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវ័ន្តអំពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន រំលោភ លើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្កឡើងអស្ថិរភាពក្នុងតំបន់និងជះឥទ្ធិពលអវិជ្ជមានទៅលើការខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាបច្ចុប្បន្ន។

        វៀតណាមស្នើឲ្យចិន ក្នុងឋានៈជាមហាអំណាចក្នុងតំបន់និងលើពិភពលោក នឹងសម្ដែងការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត មិនធ្វើយោធូបនីយកម្ម ដកចេញឧបករណ៍យោធាដែលបានដាក់ពង្រាយដោយខុសច្បាប់នៅរចនាសម្ព័ន្ធនានាចំណុះអធិបតេយ្យភាពរបស់វៀតណាម ហើយគោរពយ៉ាងហ្មឺងម៉ាត់នូវកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិទាក់ទិនដល់បញ្ហានេះផងដែរ៕
TAG
VOV/VOVworld/វៀតណាម/ចិន/​ សមុទ្រខាងកើត/អធិបតេយ្យភាព​/កាំជ្រួច/Truong Sa/Hoang Sa

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត