logo

វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah

2026/1/30 | 07:21:01
(VOVWORLD) - នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី២៩ ខែមករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ្វាម ធូ ហាំង បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងមេរោគ Nipah។ 

លោកស្រី ហ្វាម ធូ ហាំងបានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានកត់ត្រាករណីណាមួយរងជំងឺដែលបង្កឡើងដោយមេរោគ Nipah នៅឡើយទេ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ។ 

អ្នកនាំពាក្យក្រសួងការបរទេស លោក ស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស)

“ដើម្បីឆ្លើយតបទៅ នឹងការផ្ទុះឡើងជំងឺរាតត្បាតនេះ ស្ថាប័នមានសមត្ថកិច្ច វៀត ណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាននានា ដើម្បីពង្រឹងការឃ្លាំមើល និងបង្ការជំងឺនៅតាមច្រកព្រំដែន មណ្ឌលសុខភាព និងនៅក្នុងសហគមន៍; ហើយត្រៀមខ្លួនរួចជាស្រេចជាមួយនឹងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ។ ស្ថាប័នមានសមត្ថកិច្ចវៀតណាមនឹងបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តនៃជំងឺរាតត្បាត ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងប្រទេសនានាជុំវិញពិភពលោក ដើម្បីអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត”៕

TAG
VOV/VOVworld/វៀតណាម/សហការ/អង្គការសុខភាពពិភពលោក/ប្រយុទ្ធប្រឆាំង/ការផ្ទុះឡើងមេរោគ Nipah

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត