logo

វៀតណាមឡើងដល់ក្រុមឈានមុខគេនៃទីផ្សារអចលនទ្រព្យប្រណិតសកល

2026/3/18 | 11:51:41
(VOVWORLD) - នាថ្ងៃទី១៧ ខែមីនា ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu បានឲ្យដឹងថា វៀតណាមកំពុងលេចចេញជាទីផ្សារដ៏ស្វាហាប់បំផុតមួយរបស់ពិភពលោកក្នុងវិស័យអចលនទ្រព្យប្រណិត។
អត្ថបទលើ ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu។ រូបថត៖ TTXVN

ដោយដកស្រង់របាយការណ៍ “Branded Residences ២០២៥–២០២៦” ដោយសម្ព័ន្ធក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills ទស្សនាវដ្តីនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាមមានគម្រោងអចលនទ្រព្យដែលមានម៉ាកយីហោជាង ៥០ ដែលជាប់ទាក់ទងនឹងម៉ាកយីហោអន្តរជាតិចំនួន ៣៤ តាមនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ ៤ នៅទូទាំងពិភពលោក ទាក់ទងនឹងបរិមាណគម្រោង នៅពីក្រោយតែសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងម៉ិកស៊ិកប៉ុណ្ណោះ។

ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសដែលលេចធ្លោជាងគេ។ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់សណ្ឋាគារ C9 Hotelworks បានបង្ហាញថា បច្ចុប្បន្ននេះ វៀតណាមមានចំនួន ៤១% នៃគម្រោងអចលនទ្រព្យប្រណិត ដែលកំពុងសាងសង់នៅអាស៊ី ជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់។

មុននោះ អចលនទ្រព្យប្រណិតត្រូវបានអភិវឌ្ឍជាចម្បងនៅក្នុងគោលដៅទេសចរណ៍ និងរមណីយដ្ឋាន ប៉ុន្តែនាបច្ចុប្បន្ន និន្នាការនេះបានពង្រីកយ៉ាងខ្លាំងដល់ទីក្រុងធំៗផងដែរ។ យោងតាម Savills សារជីវកម្មធំៗទាំងបីគឺ Marriott International, IHG Hotels & Resorts និង Accor បច្ចុប្បន្ននេះ ស្រូបយកប្រហែល ៤០% នៃចំណែកទីផ្សារអចលនទ្រព្យប្រណីតនៅវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ទីផ្សារ/អចលនទ្រព្យប្រណិត/អន្តរជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត