logo

វៀតណាមអំពាវនាវឱ្យកម្ពុជានិងថៃ មានភាពអត់ធ្មត់និងអនុវត្តន៍​កិច្ចព្រមព្រៀងឈប់បាញ់​ឲ្យបានពេញលេញ

2025/12/8 | 11:35:15
(VOVWORLD) - នៅថ្ងៃទី ៨ ខែធ្នូ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពតានតឹងដែលបានផ្ទុះឡើងរវាងកម្ពុជា និងថៃនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ 
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវឱ្យកម្ពុជា និងថៃ មានភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ។ រូបថត៖ ក្រសួងការបរទេស

ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ បន្តការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីនិងសមហេតុផល ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដោយរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនា និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ ដើម្បីស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនឡើងវិញក្នុងពេលឆាប់ៗនេះ ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងតំបន់៕

TAG
VOV/VOVworld/​ វៀតណាម/កម្ពុជា/ថៃ/ភាពអត់ធ្មត់/​កិច្ចព្រមព្រៀងឈប់បាញ់​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត