logo

វៀតណាមអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា

2026/3/1 | 07:33:00
(VOVWORLD) - វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន  ក៏ដូចជាសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក។ 
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ពីទស្សនៈរបស់វៀតណាមនាថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះភាពតាន តឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តន៍ ការអត់ធ្មត់ អតិបរមា បញ្ចប់រាល់សកម្មភាពដែលកំពុងកើនឡើងជាបន្ទាន់ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិភាព គោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាសន្តិភាពដើម្បីសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕

TAG
VOV/VOVworld/វៀតណាម/អំពាវនាវ/ភាពតានតឹង/កើនឡើង/មជ្ឈិមបូព៌ា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត