logo

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

2025/11/20 | 09:47:00

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀត
ណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។ (រូបថត៖ VOV)

ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងវៀតណាម - អាល់ហ្សេរី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការជាក់លាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងវៀតណាម និងអាល់ហ្សេរី នាពេលខាងមុខ។ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ ទំនងសាមគ្គីភាពជាប្រវត្តិសាស្ត្រ និងសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតនោះ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅ ជាភាពជាដៃគូយុទ្ធសាស្ត្រ។

ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូថ្មី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងផ្តល់អាទិភាពដល់គ្នាទៅវិញទៅមកក្នុង គោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗ; ស្នើឲ្យអាល់ហ្សេរីបន្តយកចិត្ត ទុកដាក់ និងគាំទ្រសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មថាមពលជាតិវៀតណាម (PVN) ដើម្បី ពង្រីកការវិនិយោគ និងប្រតិបត្តិការប្រកបដោយស្ថិរភាព និងប្រសិទ្ធភាព ដោយរួម ចំណែកកាន់តែវិជ្ជមានដល់ការអភិវឌ្ឍរបស់អាល់ហ្សេរី; ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ បើកទីផ្សារប្រទេសទាំងពីរសម្រាប់មុខទំនិញប្រៀបខ្លាំងរបស់គ្នាទៅវិញ ទៅមក បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ធានាតុល្យភាពផលប្រយោជន៍រវាងប្រទេស ទាំងពីរ ដែលក្នុងនោះអាល់ហ្សេរីគាំទ្រសហគ្រាសវៀតណាមចូលរួមក្នុងគម្រោង ផ្លាស់ប្តូរឌីជីថល ហើយសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការគ្នាក្នុងវិស័យ ទូរគមនាគមន៍។ ជាមួយគ្នានេះ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិរបស់គ្នាទៅវិញទៅមក និងសហប្រតិបត្តិ ការលើវិស័យសន្តិសុខតាមអ៊ីនធឺណិត; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ភាគីទាំងពីរបន្តរៀបចំសកម្មភាពជួបប្រាស្រ័យខាងវប្បធម៌និងអប់រំ អំពីប្រពៃណីប្រវត្តិ សាស្ត្រ ដើម្បីលើកតម្កើងប្រជាជនជំនាន់មុនៗ ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពដ៏ជិតស្និទ្ធ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជនជំនាន់ក្រោយ និងប្រជាជននៃប្រទេសទាំងពីរ។

រូបថត៖ VOV

បញ្ចប់កិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទសារព័ត៌មាន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរ៕

TAG
VOV/VOVworld/វៀតណាម/អាល់ហ្សេរី/ទំនាក់ទំនង/ដៃគូយុទ្ធសាស្ត្រ/ដំណើរទស្សនកិច្ច/នាយករដ្ឋមន្រ្តី/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត