logo

វត្ត Bo Da - វត្ត​ដែល​មានសួនចេតិយ​ដ៏​ធំបំផុតនៅវៀតណាម

2025/3/7 | 11:48:00
(VOVWORLD) - វត្ត Bo Da គឺវត្តបុរាណដ៏ល្បីល្បាញនៃតំបន់ Kinh Bac ដែលបច្ចុប្បន្នស្ថិតនៅក្នុងឃុំ Tien Son (ស្រុកViet Yen ខេត្ត Bac Giang)។ នៅទីនេះ មានសួនចេតិយដ៏ធំបំផុតនៅប្រទេសវៀតណាម ដែលដាក់តម្កល់អដ្ឋិធាតុរបស់ព្រះសង្ឃនិងភិក្ខុនីជាង ១០០០អង្គកាលពី ៣០០ ឆ្នាំមុន។

ស្ថិតនៅលើជួរភ្នំ Bo Da នៃទីរួមស្រុក Viet Yen តំបន់កេរ្តិ៍ដំណែលវត្ត Bo Da គឺជារមណីយដ្ឋានវត្តបុរាណដ៏ល្បីល្បាញនៃតំបន់ Kinh Bac ក្នុងអតីតកាល។ រូបថត៖ baobacgiang

ជាមួយនឹងចេតិយចំនួន ១០០ សួនចេតិយបុរាណនៃវត្ត Bo Da ត្រូវបានចាត់ទុកថាស្អាតនិងធំជាងគេបំផុតក្នុងចំណោមវត្តបុរាណនៅវៀតណាម។ រូបថត៖ VOV

សួនចេតិយបុរាណមានអាយុកាលប្រហែល ៣០០ ឆ្នាំ រួមមានចេតិយ និងផ្នូរធំ-តូចខុសៗគ្នា។ ក្នុងចំណោមនោះ មានចេតិយបុរាណចំនួន ៩៧ ដែលមានអាយុកាលរាប់រយឆ្នាំ ជាកន្លែងដាក់តម្កល់អដ្ឋិធាតុនិងសារីរិកធាតុរបស់ព្រះសង្ឃ និងភិក្ខុនីជាង ១.២០០ អង្គ។ រូបថត៖ VOV5/Le Chi

ចេតិយភាគច្រើននៅក្នុងសួនមាន ៣-៤ ជាន់ ដោយមានកម្ពស់សរុបពី ៣-៥ ម៉ែត្រ។ រូបថត៖ VOV5/Le Chi

ចេតិយបីជាន់របស់ព្រះសង្ឃ។ រូបថត៖ VOV

ចេតិយដែលមានថូទឹកអម្រឹតនៅលើកំពូលគឺជាចេតិយរបស់ព្រះសង្ឃ។ រូបថត៖ VOV

ចេតិយសម្រាប់ភិក្ខុនីមានរូបក្តឹបផ្កាឈូកលើកំពូល។ រូបថត៖ VOV5/Le Chi

ជាមួយនឹងគុណតម្លៃដ៏ថ្លៃថ្លានិងសារៈសំខាន់ខាងវិញ្ញាណដ៏អស្ចារ្យ សួនចេតិយនៃវត្ត Bo Da ត្រូវបានសមាគមកំណត់ត្រាវៀតណាមទទួលស្គាល់ជា "សួនចេតិយធំបំផុតនៅវៀតណាម"។ រូបថត៖ baobacgiang

រូបថត៖ VOV5/Le Chi

រូបថត៖ VOV5/Le Chi

ក្រៅពីសួនចេតិយ វត្ត Bo Da ក៏មានជញ្ជាំងដីធ្វើពីដីក្រួសក្រហម និងបំណែកគ្រឿងភាជន៍ ពីភូមិ Tho Ha ។ រូបថត៖ VOV5/Le Chi

ចំណុចលេចធ្លោមួយនៅវត្ត Bo Da គឺជាសំណុំនៃគម្ពីរព្រះពុទ្ធដែលឆ្លាក់លើឈើឧទុម្ពរ កាលពីឆ្នាំ ១៧៤១។ រូបថត៖ VTCNews

វត្ត Bo Da គឺជាកន្លែងមួយដែលនៅតែរក្សាបាននូវភាពដើមនៃស្ថាបត្យកម្មប្រពៃណីប្រទេសវៀតបុរាណ។ រូបថត៖ VOV5/Le Chi

ជាមួយនឹងតម្លៃពិសេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងសិល្បៈស្ថាបត្យកម្ម វត្ត Bo Da ត្រូវបាននាយករដ្ឋមន្ត្រីចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស។ រូបថត៖ VOV5/Le Chi

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត