logo

វត្ត Tieu-រមណីដ្ឋានបុរាណនៅខែត្រBac Ninh

2014/4/2 | 08:09:02

ស្ថិតនៅឃុំ Tuong Giang ទីរួមស្រុកTu Sonខែត្រ Bac
 Ninhភាគខាងជើងវៀតណាម វត្ត Tieuត្រូវបានសាង
សង់ឡើងនៅសតវត្សរ៍ទី១០។នេះជាកន្លែងដែលស្តេច
Ly Cong Uan  ស្ថាបនិកនៃរាជកាល Ly និងខឿនអារិយ
ធម៌ Dai Viet(១០០៩-១២២៥)ត្រូវបានចិញ្ចឹមបី​បាច់អប់រំដោយព្រះសង្ឍLyVan Hanh
 ដែលក្រោយនោះក្លាយទៅជាទីប្រឹក្សារបស់ស្តេច។

Vovworld-ស្ថិតនៅ លើភ្នំTieu  វត្តនេះជាវត្ត១ក្នុងចំណោមវត្តស្អាតបំផុតនៅភាគ
ខាងជើងវៀតណាម។ព័ទ្ឋជំវិញទៅដោយបឹងផ្កាឈូកនិងវាលស្រែវាលស្រូវដ៍ធំ
ល្វឹងល្វើយ វត្ត Tieuមានសោភ័ណ្ឌភាពដ៍ល្អអស្ចារ្ស។មុននេះទន្លេTieu Tuong ឆ្លងកាត់តំបន់នេះដែលធ្វើឲ្យទេសភាពកាន់តែល្អឆើតឆាយ ថែមទៀត។ក្រោម
រាជកាលបណ្តាស្តេច​Ly  វត្ត Tieu​ ដែលត្រូវបានគ្រប់គ្រងដោយព្រះចៅអធិការ
ព្រះសង្ឍ Ly Van Hanhជាមជ្ឈមណ្ឌលពុទ្ឋសាសានាធំ១របស់ប្រទេសជាតិ។

                                 

វត្ត Tieu(រូូបថតVOV)

តាមរឿងព្រេងដំណាលថា៖មាននារី១នាក់ដែលរស់នៅនៅតំបន់ដី Co Phapតែង
តែ​ទៅវត្ត បួងសួងឲ្យមានកូន។ក្រោយនោះគាត់មានផ្ទៃពោះនិងសម្រាលបាន
កុមារ១នាក់។ពេលមានអាយុ៣ឆ្នាំកុមារនេះ ត្រូវបានសុំធ្វើជាកូនចិញ្ចឹមដោយ
ព្រះសង្ឍLy KhanhVanជាប្អូនរបស់ ព្រះសង្ឍ Ly Van Hanh។នេះជាព្រះសង្ឍLy KhanhVanបានដាក់ឈ្មោះ Ly Cong Uanសំរាប់កុមារនេះ។  ព្រះសង្ឍ Ly Van Hanhជានិច្ចកាលស្ងើចសសើរកុមារនេះថា៖វាពិតជាក្លាយទៅជាអ្នកមាន
ទេពកោសល្យរបស់ប្រទេសជាតិ។ព្រះសង្ឍ Dam Chinh ចៅអធិការនៅវត្ត Tieuមានពុទ្ឋដីការថា៖“  ព្រះសង្ឍ Ly Van Hanh  បានចិញ្ចឹមបីបា​ច់Ly Cong Uan។
ពេលដែល ព្រះសង្ឍ Ly Van Hanh គិតថា៖ស្តេច​Le Ngoa Trieu គ្មានលទ្ឋភាព
ដឹកនាំប្រទេសជាតិព្រះ អង្គរបានបង្ហាត់បង្រៀនLy Cong Uanដើម្បី ក្លាយទៅ
ជាស្តេចនៃប្រទេសជាតិ។ “


                      


ទោះបីត្រូវបានជួសជុលកែលំអរជាច្រើនលើកច្រើនសារក្តីប៉ុន្តែវត្តនៅអភិរក្សបាន
សំណង់ស្ថាបត្យកម្មដែលបានសាងសង់ឡើងនៅរាជកាលបណ្តាស្តេច​Le(១៧៤០-
១៧៨៦)និងបណ្តាស្តេច Nguyen(១៨០២-១៩២៥)ព្រមទាំងបណ្តាវត្ថុនិងឯកសារ
ដ៍មានតំលៃចំពោះពុទ្ឋសាសនាវៀតណាមវត្តនេះល្បីឈ្មោះដោយមានរូបសំណាក់
ព្រះសង្ឍThich Nhu Tri ជាសង្ឍដែលមានការរួមវិភាគទានដ៍ធំធេងក្នុងការប្រមូល
និងបោះពុម្ភផ្សាយសៀវភៅរបស់ពុទ្ឋសាសនាវៀតណាម។

                     

នាឆ្នាំ១៩៩១វត្ត Tieuត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិដំណែលប្រវត្តិសាស្រ្ត
វប្បធម៌ថ្នាក់ជាតិ។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះវត្តជាកន្លែងពេញនិយមរបស់ភ្ញៀវទេសចរ
នៅក្នុ​​ងនិក្រៅប្រទេសក៍ដូចជាជនវៀតណាមនៅឯបរទេស។លោក Nguyen Dang
 Hop ភ្ញៀវទេសចរ១នាក់មកពីទីក្រុងហាណូយ(វៀតណាម)អោយដឹងថា៖“  នេះជា
លើកទី៥ហើយដែលខ្ញុំមកដល់ទីនេះ។មកដល់ម្តងៗខ្ញុំឃើញថា  វត្តកាន់តែស្អាត។ក៍ដូចជាអ្នកធ្វើធម្មយាត្រាផ្សេងទៀតដែរខ្ញុំមានការរំវិភាគទានក្នុងការជួសជុលកែ
លំអរវត្តឡើងវិញដើម្បីឲ្យវត្តស័ក្តិសម្យទៅនឹងកេត្តិឈ្មោះក្នុងប្រវត្តិសាស្រ្តនៃ
ប្រទេសជាតិ។“
ប្រសិនបើមកទស្សនាវត្ត Tieuម្តងមិត្តមិនគ្រាន់តែបានគយគន់សម្រស់វប្បធម៌នៃ
តំបន់ដី Bac Ninh ប៉ុណ្ណោះទេថែមទាំងយល់ដឹងបន្ថែមអំពីLy CongUanនិង
ប្រវត្តិសាស្រ្តបង្កើតទឹកដីរបស់ប្រជាជាតិវៀតណាមទៀតផង៕

TAG
VOVWORLD/វត្ត Tieu-រមណីដ្ឋានបុរាណ/នៅខែត្រBac Ninh/វៀតណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត