logo

វិថី Hang Ma បំភ្លឺពណ៌នៃបុណ្យ​តេត​

2025/1/9 | 10:32:22
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ វិថី Hang Ma (ខណ្ឌ Hoan Kiem ទីក្រុងហាណូយ) ហាក់ដូចជាបាន "ស្លៀកពាក់" អាវថ្មី ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្នាំ ម្សាញ់ សប្តស័ក ២០២៥។ ពណ៌លឿងនិងពណ៌ក្រហមពាសពេញគ្រប់ទីកន្លែង បង្កើតភាពសប្បាយរីករាយនិងស្រស់ស្រាយតាមក្រុងវិថី។

វិថី Hang Ma ត្រូវបានចាត់ទុកជា "ឋានសួគ៌" សម្រាប់ប្រជាជនរដ្ឋធានី ទិញគ្រឿងតុបតែងលំអ ក្នុងឱកាសបុណ្យតេតនិងនិទាឃរដូវមកដល់ម្តងៗ ។

នាប៉ុន្មានថ្ងៃនេះ ពណ៍ក្រហមរបស់បុណ្យតេតពាសពេញតាមដងវិថី ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនា និងទិញទំនិញ។

ដូចរាងរាល់ឆ្នាំដែរ ផលិតផលជាអំណោយបុណ្យតេត នៅតែពេញនិយមបំផុត។

ឈុតអង្រែកផ្លែឈើប្រាំមុខ នំអន្សោមជ្រុង ប្រហិត ផ្កាម៉ាក់ខៃ ... មើលទៅដូចជាពិត។ វាត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់និងល្អិតល្អន់ ធ្វើឱ្យអង្រែកអំណោយបុណ្យតេត មានភាពរស់រវើក និងមើលទៅដូចជាពិត។

គួរកត់សម្គាល់ថា នៅឆ្នាំនេះ ផលិតផលសិប្បកម្មបានទាក់ទាញអ្នកទិញយ៉ាងច្រើន។

ស្តង់នីមួយៗដាក់លក់គ្រឿងតុបតែងផ្សេងៗគ្នា។ ទាំងអស់សុទ្ធតែពោពេញទៅដោយរសជាតិបុណ្យតេតប្រពៃណី។

អាជីវករម្នាក់បានចែករំលែកថា៖ «ផលិតផលសិប្បកម្មតុបតែងលំអទាំងនោះ ត្រូវបានផលិតនិងរៀបចំតាំងពីចុងខែធ្នូ ហើយឥឡូវនេះ ត្រូវបានបង្ហើយរួចរាល់ហើយ»។

ឈុតតុបតែងលំអនីមួយៗ រួមមាន ថាសផ្លែឈើ៥មុខ ផ្កាម៉ាក់ខៃ ផ្កាទទឹម កាំជ្រួចផ្កាក្រដាស មានតម្លៃរហូតដល់រាប់លានដុង។

ខ្សែតុបតែងលំអ ត្រូវបានដាក់លក់ ជាមួយនឹងការរចនាគួរឲ្យទាក់ភ្នែក។

សម្រាប់គ្រួសារជាច្រើន ទំនៀមទម្លាប់ព្យួរពាក្យឆ្លងឆ្លើយពណ៌ក្រហម គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យតេតប្រពៃណី។

ផ្ទាំងគំនូរមានចរិតលក្ខណៈនៃបុណ្យតេតបុរាណ។

អាជីវករផ្តល់អាទិភាពលើការលក់ផ្កាសិប្បនិម្មិតជាច្រើនប្រភេទដែលមានពណ៌ចម្រុះ។

ឆ្នាំនេះ - ឆ្នាំម្សាញ់ សប្តស័ក - ស្ទីកឃ័រនិងគ្រឿងតុបតែងមានរូបសត្វពស់គឺមិនអាចខ្វះបានឡើយ។

អ្នកទិញនិងអ្នកលក់មានភាពអ៊ូអរតាមដងវិថី។

គ្រប់គ្នាចង់នាំយកពណ៌ក្រហម រស់ជាតិនៃបុណ្យតេតមកផ្ទះ ដើម្បីបួងសួងសុំសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំថ្មី៕

TAG
VOV/VOVworld/វិថី Hang Ma/ពណ៌នៃបុណ្យ​តេត​/វៀតណាម/ទីក្រុងហាណូយ​/និទាឃរដូវ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត