logo

វិថីបុរាណទីក្រុងហាណូយទទួលស្វាគមន៍បុណ្យសំពះព្រះខែ

2023/9/25 | 17:00:00
(VOVWORLD) - 

នៅពេលដែលបុណ្យសំពះព្រះខែមកដល់ម្ដង់ៗ វិថីបុរាណទីក្រុងហាណូយមានពណ៌ចម្រុះដ៏ស្រស់ស្អាតនៃចង្កៀងគោម ចង្កៀងផ្កាយ ប្រដាប់ប្រដាក្មេងលេង និងរបស់របរតុបតែងដ៏ទាក់ភ្នែកយ៉ាងច្រើនសន្ធឹកសន្ធាប់។

ចាប់ពីដើមខែទី ៨ តាមច័ន្ទគតិ (ថ្ងៃទី ១៥ ខែកញ្ញា) វិថី Hang Luoc, Phung Hung, Dong Xuan ជាពិសេសគឺវិថី Hang Ma មានបរិយាកាសទទួលអំណរបុណ្យសំពះព្រះខែយ៉ាងអ៊ូអរ

សកម្មភាពផ្សារបុណ្យសំពះព្រះខែនៅវិថីបុរាណប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា ដើម្បីបម្រើដល់ភ្ញៀវទេសចរក្នុងបរិយាកាសបុណ្យសំពះព្រះខែ

មុខទំនិញប្រពៃណីជាច្រើនដូចជាចង្គៀងផ្កាយ របាំងមុខ... ត្រូវបានអាជីវកររៀបចំដាក់លក់

ក្រៅពីនេះ មានតុកត្តាមនុស្សយន្ត ចង្កៀងគោម ប្រដាប់ប្រដាក្មេងលេងដែលមានពណ៌ និងការរចនាសម្បូរបែបជាច្រើន


មុខទំនិញដែលលេចចេញនៅឆ្នាំនេះគឺ ទន្សាយត្បូង ក្រៅពីលលិតផលតម្បាញធ្វើពីឫស្សី ដូចជាទ្រុង ទូក ឬខ្សែដៃជាដើម

ប្រដាប់ប្រដាក្មេងលេងជាមួយទន្សាយពណ៌ស ខ្មៅ ផ្កាឈូកគួរឱ្យស្រលាញ់ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២ ទៅ ៤ ម៉ឺន ដុង អាស្រ័យតាមប្រភេទ

ចង្កៀងគោមត្រីគល់រាំង ឬវត្ថុតុបតែងត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៨ ទៅ ១៥ ម៉ឺនដុង ប៉ុន្តែនៅតែទាក់ទាញអតិថិជន

ភ្ញៀវទេសចរបរទេសមានអារម្មណ៍សប្បាយរីករាយ

ហាងចម្រុះពណ៌ក៏ជាកន្លែងថតរូបពេញនិយមសម្រាប់យុវវ័យផងដែរ

ពណ៌ភ្លឺបង្កើតលក្ខណៈដ៏វិសេសវិសាលសម្រាប់វិថីបុរាណទីក្រុងហាណូយក្នុងរដូវបុណ្យសំពះព្រះខែ


 

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត