logo

វេទិកាតាមប្រព័ន្ធវីដេអូ៖ “កិច្ចព្រមព្រៀង EVFTA៖ ផ្លូវឆ្ពោះទៅអត្ថប្រយោជន៍ - ផ្លូវដ៏លំបាក“

2020/7/31 | 11:33:05

(VOVWORLD) - វេទិកានេះគឺជាឱកាសសម្រាប់សហគ្រាសវៀតណាមធ្វើបច្ចុប្បន្នភាពគោលនយោបាយ អនុគ្រោះ ក្នុងការវិនិយោគ និងឱកាសសហប្រតិបត្តិការជាមួយអឺរ៉ុប។

វេទិកាតាមប្រព័ន្ធវីដេអូ"កិច្ចព្រមព្រៀង EVFTA៖ ផ្លូវឆ្ពោះទៅអត្ថប្រយោជន៍ - ផ្លូវដ៏លំបាក" បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាមសហការជាមួយសម្ព័ន្ធសមាគម ធុរកិច្ចវៀតណាមនៅអឺរ៉ុប គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស។

ចូលរួមវេទិកានេះមានវត្តមានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ថ្នាក់ដឹកនាំ VOV ជាដើម។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ សហគ្រាសក្នុងស្រុកមានឱកាសជួបសំណេះសំណាល ផ្លាស់ប្តូរមតិ និងកសាងទំនាក់ទំនងជាមួយសហគ្រាសវៀតណាមនៅអឺរ៉ុប។

នេះក៏ជាឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាមធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្តីពីគោលនយោបាយវិនិយោគអនុគ្រោះលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប។

បទបង្ហាញដែលបានបង្ហាញនៅក្នុងវេទិកាបានអះអាងថា EVFTA នឹងនាំមកនូវឱកាសជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាម និងអឺរ៉ុប។ ផ្ទុយទៅវិញ អតិថិជនវៀតណាមក៏មានឱកាសទទួលបានសេវាកម្មនិងទំនិញអឺរ៉ុបប្រកបដោយគុណភាពខ្ពស់របសអឺរ៉ុបផងដែរ។

ផ្ទុយទៅវិញ អតិថិជនវៀតណាមក៏មានឱកាសទទួលបានសេវាកម្មនិងទំនិញអឺរ៉ុបប្រកបដោយគុណភាពខ្ពស់របសអឺរ៉ុបផងដែរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះសហគ្រាសក្នុងស្រុកបានជួបប្រាស្រ័យផ្លាស់ប្តូរនិងបង្កើតទំនាក់ទំនងជាមួយសហគ្រាសវៀតណាមនៅ អឺរ៉ុប ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្មនិងវិនិយោគនៅ វៀតណាម។

នេះក៏ជាឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាមធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្តីពីគោលនយោបាយវិនិយោគអនុគ្រោះនិងឱកាសសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនជាមួយសហភាពអឺរ៉ុប។

ថ្លែងមតិនៅវេទិកានេះអគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Ngo Minh Hien បានលើកច្បាស់ថា៖ វេទិកានេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីតភ្ជាប់ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប។

ថ្នាក់ដឹកនាំ VOV អញ្ជើញទៅទស្សនាស្តង់ទំនិញឧទ្ទេសនាមផលិតផលកាហ្វេ Dalata។

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត