logo

វេទិកាសេដ្ឋកិច្ចសរទៈរដូវលើកកំពស់រូបភាពទីក្រុងហូជីមិញជាមជ្ឈមណ្ឌលវិនិយោគនិងនវានុវត្តន៍ក្នុងតំបន់

2026/1/1 | 08:51:20

(VOVWORLD) - វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៥ មានកិត្យានុភាពកាន់តែខ្លាំងឡើង ដែលជួយលើកកំពស់ការជឿទុកចិត្តចំពោះទីក្រុងហូជីមិញ ដូចជាមជ្ឈមណ្ឌលវិនិយោគ និងនវានុវត្តន៍ក្នុងតំបន់។ នេះជាការវាយតម្លៃនៅក្នុងសន្និសីទបូកសរុបវេទិកាសេដ្ឋកិច្ចសរទៈរដូវស្លឹកឆ្នាំ ២០២៥ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហូជីមិញ។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នៅទីក្រុងហូជីមិញ (HCMC C4IR) និងសហក្រាស។ (រូបថត៖ VOV ទីក្រុងហូជីមិញ)
នៅក្នុងសន្និសីទនេះ តំណាងមកពីគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំនេះ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" បានទាក់ទាញការចូលរួមពីតំណាងចំនួន ១៨០០ នាក់ គណៈប្រតិភូអន្តរជាតិចំនួន ១០០ មកពីប្រទេសចំនួន ៣៤ អង្គការអន្តរជាតិឈានមុខគេ មជ្ឈ មណ្ឌលឧស្សាហកម្ម ៤.០ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅ ទូទាំងពិភពលោក។
នៅក្នុងវេទិកានេះ អនុស្សរណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការចំនួន ១៦ ត្រូវបានប្រកាសរវាងដៃគូក្នុងស្រុក និងអន្តរជាតិ លើវិស័យជាច្រើន រួមមាន៖ ហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្លុកឆេន ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ការផ្លាស់ប្តូរឌីជីថល ការវិនិយោគបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ... លោក Le Truong Duy នាយកមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ នៅទីក្រុងហូជីមិញ និងជាអនុប្រធានគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៥ បានមានប្រសាសន៍ថា៖
“ក្រោយពីវេទិកាសេដ្ឋកិច្ចសរទរដូវ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម និងទីក្រុងហូជីមិញ។ អង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ចក៏បានវាយតម្លៃខ្ពស់ផងដែរ ជាពិសេសទាក់ទងនឹងសមត្ថភាពរៀបចំ គុណភាពនៃខ្លឹមសារវិជ្ជាជីវៈ និងទំនុកចិត្តលើទីក្រុងហូជីមិញជាមជ្ឈមណ្ឌលតំបន់សម្រាប់ការវិនិយោគ នវានុវត្តន៍ និងការស្រូបយកគោលនយោបាយយ៉ាងឆាប់រហ័សក្នុងតំបន់។ នេះគឺមូលដ្ឋានដ៏សំខាន់មួយដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ WEF”៕
TAG
VOV/VOVworld/វេទិកា/សេដ្ឋកិច្ច/សរទៈរដូវ/ទីក្រុងហូជីមិញ/នវានុវត្តន៍/វិនិយោគ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត