logo

វេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម ជឿជាក់លើភាពជោគជ័យនៃមហាសន្និបាត​បក្ស​លើកទី១៤

2026/1/7 | 10:41:03
(VOVWORLD) - ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មានប្រទេសស្វីស លោកស្រី Rachel Nguyen Isenschmid អគ្គលេខាធិការនៃវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) បានបញ្ជាក់ថា វេទិកានេះ តែងតែជឿទុកចិត្តលើភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសង្ឃឹមថា មហាសន្និបាតនឹងធ្វើការសម្រេចចិត្តដ៏ទម្លុះទម្លាយ មានចក្ខុវិស័យរយៈពេលវែង និងលទ្ធភាពអនុវត្តន៍ខ្ពស់ សំដៅអនុវត្តសេចក្តីប្រាថ្នាសម្រាប់ប្រទេសវៀតណាមដ៏រុងរឿងនៅឆ្នាំ២០៤៥។

លោកស្រីមានការរំពឹងទុកខ្ពស់បំផុតចំពោះការសម្រេចចិត្តដែលជំរុញការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ប្រការនេះតម្រូវឱ្យមានកំណែទម្រង់ស្ថាប័នដ៏រឹងមាំ បង្កើតបរិយាកាសសម្រាប់សាកល្បងគោលនយោបាយ លើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យឯកជន និងបង្កើតសហគ្រាសឈានមុខគេដែលមានការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។

SVEF រំពឹងថា ការសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១៤ នឹងបន្តពង្រីកគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ កែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព តាមនោះ ធ្វើឲ្យវៀតណាមពីសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ ជាមួយនឹងកិត្យានុភាពនិងតួនាទីកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិនៅឆ្នាំ២០៤៥៕

TAG
VOV/VOVworld/វេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម/ភាពជោគជ័យ/មហាសន្និបាត​បក្ស​លើកទី១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត