logo

វេទិកា “សំឡេងយុវជន - សកម្មភាពរបស់សម្ព័ន្ធយុវជន” ឆ្នាំ ២០២៦

2026/3/20 | 06:46:58
(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំវេទិកា “សំឡេងយុវជន - សកម្មភាពរបស់សម្ព័ន្ធយុវជន”។ 
គណៈលេខាធិការនៃមជ្ឈិមសម្ព័ន្ធយុវជនបានធ្វើជាអធិបតីក្នុងវេទិកាសន្ទនា "សំឡេងយុវជន - សកម្មភាពរបស់សម្ព័ន្ធយុវជន" (រូបថត៖ VGP/Toan Thang)

វេទិកានេះត្រូវបានផ្សាយផ្ទាល់ទៅកាន់ទីតាំងជាង ១៦.០០០ កន្លែង ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជន សមាជិកនិងយុវជនជាង ១ លាននាក់ទាំងក្នុងនិងក្រៅប្រទេស។

នៅក្នុងវេទិកានេះ គណៈលេខាធិការនៃមជ្ឈិមសម្ព័ន្ធយុវជនបានចែក រំលែកព័ត៌មានអំពីសកម្មភាពរបស់សម្ព័ន្ធយុវជន សំដៅកសាងបរិយាកាសសាលារៀនដែលមានសុវត្ថិភាព និងរួសរាយរាក់ទាក់; បង្កើតបរិយាកាសល្អបំផុតសម្រាប់យុវជនដើម្បីបង្កើនជំនាញភាសាបរទេស និងផ្សព្វផ្សាយស្មារតីកីឡាក្នុងចំណោមយុវជន។ ទាក់ទងនឹងសកម្មភាពអមដំណើរយុវជន លោក ង្វៀន ទឿង ឡឹម លេខាមជ្ឈិមសម្ព័ន្ធយុវជន បានឲ្យដឹងថា មជ្ឈិមសម្ព័ន្ធយុវជននឹងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការឧបត្ថម្ភដល់ការចាប់ផ្តើមអាជីវកម្មឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីគាំទ្រពីការតភ្ជាប់ ការវិនិយោគ   រហូតដល់ការកសាងបណ្តាញប្រឹក្សាយោបល់៖

“យើងនឹងផ្តោតលើការកែលម្អគុណភាពសហគ្រិនវ័យក្មេង ក្នុងបរិបទថ្មី ដោយបណ្តុះបណ្តាលសហគ្រិនវ័យក្មេងចំនួន ១០០.០០០ នាក់។ សមាគម សហគ្រិនវ័យក្មេងវៀតណាមក៏មានផែនការសម្រាប់ការបណ្តុះបណ្តាលប្រកប ដោយគុណភាព CEO ចំនួន ១០.០០០នាក់។ ម្យ៉ាងវិញទៀត បន្តសកម្មភាពលើកតម្កើង និងស្វែងរកគំនិតចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍន៍បន្ថែមទៀតនូវសមាគមសហគ្រិនវ័យក្មេង ជាមួយនឹងសកម្មភាពដែលមានលក្ខណៈជាប្រព័ន្ធ   តាមនោះ តភ្ជាប់ និងបង្កើតកម្លាំងរួម”៕

TAG
VOV/VOVworld/វេទិកា/សំឡេងយុវជន/សកម្មភាព/សម្ព័ន្ធយុវជន/ឆ្នាំ ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត