logo

វិទ្យុសម្លេងវៀតណាមចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ

2025/11/21 | 09:21:00
(VOVWORLD) - ជាមួយនឹងប្រធានបទ "ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ - សាមគ្គីភាពសម្រាប់អនាគត" សន្និសីទរួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ ឆ្នាំ ២០២៥ បានបើកនាថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងណាននីង (ប្រទេស ចិន)។ សន្និសីទនេះមានអ្នកចូលរួមជិត ២០០ នាក់ ដែលតំណាងឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ ក្នុងនោះ វិទ្យុសម្លេងវៀត ណាមក៏បានបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមផងដែរ។

អញ្ជើញថ្លែងនៅក្នុងពិធីបើកតាមរយៈទម្រង់អនឡាញ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានសង្កត់ធ្ងន់ថា ក្នុងនាមជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឈានមុខគេមួយ របស់វៀតណាម វិទ្យុសសម្លេងវៀតណាមគឺជាសម្លេងដែលគួរឱ្យទុកចិត្ត   ដែលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការយោគយល់ និងមិត្តភាពក្នុងចំណោមប្រទេសនានា រួមទាំងតំបន់ឡានឆាង-មេគង្គផងដែរ។

លោក Ngo Minh Hien អគ្គនាយករងវិទ្យុសំឡេងវៀតណាម ថ្លែងនៅក្នុងសន្និសីទ (រូបថត៖ VOV)

“នៅវិទ្យុសម្លេងវៀតណាម យើងខ្ញុំជឿជាក់ថា “ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ” មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចែករំលែកប្រាជ្ញា ជំនឿ និងតម្លៃផងដែរ។ បញ្ញាសិប្បនិម្មិត (AI) អាចជួយយើងផលិតខ្លឹមសារបានលឿនជាងមុន ទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ និងធ្វើឱ្យបទពិសោធន៍ផ្ទាល់ខ្លួនកាន់តែប្រសើរឡើង ប៉ុន្តែបញ្ញារបស់មនុស្សដែលធានាថា ព័ត៌មានតែងតែមានភាពត្រឹមត្រូវ មានក្រមសីលធម៌ និងជម្រុញទឹកចិត្ត។ ក្នុងន័យនេះ ខ្ញុំចង់ចែករំលែកគំនិតខ្លីៗចំនួនបី៖ ទីមួយ ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃត្រូវតែបម្រើដល់ការតភ្ជាប់រវាងមនុស្សនិងមនុស្ស។ ទីពីរ កិច្ចសហប្រតិបត្តិការនៅក្នុងសហ គមន៍ប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ ត្រូវផ្តោតលើការច្នៃប្រឌិតរួមគ្នា; រួមគ្នាអភិវឌ្ឍន៍វេទិកា AI សម្រាប់ការផ្លាស់ប្តូរព័ត៌មានច្រើនភាសា រួមគ្នាផលិតកម្មវិធី។ ទីបី យើងត្រូវតែរួមគ្នាកសាងកន្លែងព័ត៌មានដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្ត”។

នៅក្នុងពិធីបើកផងដែរ គណៈកម្មាធិការរៀបចំបានណែនាំខ្សែភាពយន្តខ្លីចំនួនពីរអំពីកម្មវិធីចម្រៀងមិត្តភាពវៀតណាម-ចិន និងខ្សែភាពយន្តឯកសារ "ផ្លូវអភិវឌ្ឍ" ដែលជាការសហការផលិតរវាងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងវិទ្យុសម្លេងវៀតណាមក្នុងឆ្នាំ ២០២៥ ផងដែរ៕

TAG
VOV/VOVworld/វិទ្យុសម្លេងវៀតណាម//កិច្ច​សហប្រតិបត្តិការ/ប្រព័ន្ធផ្សព្វផ្សាយ/ឡានឆាង/មេគង្គ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត