logo

វិបត្តិមជ្ឈិមបូព៌ា៖ IEA ស្នើឱ្យបញ្ចេញប្រេងបម្រុងខ្ពស់កំណត់ត្រា ដើម្បីធ្វើឱ្យតម្លៃធ្លាក់ចុះ

2026/3/11 | 09:15:53
(VOVWORLD) - ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានស្នើឱ្យមានការបញ្ចេញប្រេងបម្រុងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

កាសែត Wall Street Journal បានដកស្រង់ប្រភពព័ត៌មានដែលបានរាយការណ៍ថា បរិមាណប្រេងបម្រុងដែលគ្រោងនឹងបញ្ចេញ មានចំនួន ១៨២ លានបារ៉ែល លើសពីតួរលេខដែលប្រទេសសមាជិក IEA បានលក់ចេញក្នុងឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ សំណើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ប្រទេសសមាជិក IEA ចំនួន ៣២ ជាមួយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) កាលពីថ្ងៃទី ១០ ខែមីនា ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាសនៅថ្ងៃថ្ងៃទី ១១ ខែមីនា។

បច្ចុប្បន្ននេះ IEA មានការផ្ទុកបម្រុងប្រេងចំនួនជាង ១,២ ពាន់លានបារ៉ែល និងប្រហែល ៦០០ លានបារ៉ែលដែលគ្រប់គ្រងដោយសហគ្រាស ក្រោមការណែនាំរបស់រដ្ឋាភិបាល។

តម្លៃប្រេងបានកើនឡើងជិត ៣០% នៅថ្ងៃទី ៩ ខែមីនា ដោយឈានដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើរោងចក្រថាមពលជាច្រើននៅក្នុងតំបន់ រួមទាំងរោងចក្រចម្រាញ់ប្រេងសំខាន់ៗនៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងក្រុមហ៊ុន Saudi Aramco របស់អារ៉ាប៊ីសាអូឌីត៕

TAG
VOV/VOVworld/វិបត្តិ/មជ្ឈិមបូព៌ា/IEA/ថាមពល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត