logo

វប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

2017/9/27 | 06:32:00
(VOVWORLD) - ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាល វៀតណាមដែលមានឆ្នេរសមុទ្រប្រវែង១២៥គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

 

        ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាលវៀតណាមដែលមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

        កត្តាសមុទ្រកោះមានវត្តមានជានិច្ចក្នុងវប្បធម៌រូបីនិងអរូបីនៅទឹកដី Quang Nam ។ នោះគឺវត្ថុបុរាណ ឯកសារស្ដីពីសមុទ្រនិងកោះ  ចំណេះដឹងនិងបទពិសោធន៍ស្ដីពីការនេសាទ  របរសិប្បកម្មកែច្នៃទំនិញ ពាណិជ្ជកម្មនិងសេវាកម្ម។ ជាពិសេសគឺចំណេះដឹងពីផ្លូវនាវាចរណ៍និងតំបន់នេសាទលើសមុទ្របានសរឲ្យឃើញថាបុព្វបុរសជនជាតិវៀតណាមនៅតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលបានធ្វើម្ចាស់សមុទ្រតាំងពីយូរណាស់មកហើយព្រមទាំងជិះទូកទៅកាន់សីង្ហបុរី Malacca និងចិនដើម្បីលក់ដូរនិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មទៀតផង។ តាមលោក Tran Duc ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam បានឲ្យដឹងថា

          “ អ្នកនិពន្ធជនជាតិអង់គ្លេសមួយរូបបានសរសេរលើកាសែតថាច្រកទ្វារសមុទ្រ Dai Chiem ដើរតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរទំនិញជាមួយបណ្ដាប្រទេសលើពិភពលោក។ នាវាដែលលិចនៅកោះCu Lao Cham នោះបានបង្ហាញឲ្យឃើញថាកោះនេះជាទីកន្លែងសំខាន់ក្នុងផ្លូវលក់ដូរកុលាលភាជន៍លើសមុទ្រ។ ក្រៅពីនេះ កេរដំណែលវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam ក៏ត្រូវបានបង្ហាញច្បាស់នៅទីកន្លែងបុរាណវិទ្យាមួយចំនួនដូចជាវាល Ong និងវាល Lang ”។

        នៅសារមន្ទីរ Quang Nam និងមជ្ឈមណ្ឌលគ្រប់គ្រងអភិរក្សវប្បធម៌ Hoi An នាសព្វថ្ងៃកំពុងរក្សាទុកនូវឯកសារនិងវត្ថុតាងរាប់ពាន់ទាក់ទិនដល់វប្បធម៌សមុទ្រកោះ Quang Nam  ដូចជាសំភារៈនេសាទ សំណាញ់និងបុរាណវត្ថុផ្សេងៗដែលបានរកឃើញក្នុងការជីកគាស់សិក្សាសា្រវជ្រាវ។

        លើវិស័យវប្បធម៌សិល្បៈរបស់ប្រជាជនខេត្ត Quang Nam  រូបភាពកោះសមុទ្រក៏បានស្ដែងឡើងយ៉ាងច្បាស់ដែរ។ ក្នុងនោះមាននៅក្នុងចំរៀង សុភាសិតនិងរឿងនិទានហើយមានទាំងក្នុងឱសថ ម្ហូប ការបើកបរទូកលើសមុទ្រ ការដម្លើងជួសជុលនាវាឬក្នុងជំនឿសាសនាជាដើម។ 

ខេត្ត Quang Nam សមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ 

        ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam លោក Tran Duc បានឲ្យដឹងទៀតថា

        “ចំណេះដឹងរបស់ប្រជាជនពីសមុទ្រតាមរយៈការយល់ដឹងពីទឹកនាចទឹកជោរពីខ្យ់ព្យុះនោះត្រូវបានបង្ហាញច្បាស់ក្នុងកំណាព្យនិងចំរៀងប្រជាប្រិយ។ ចំណេះដឹងប្រជាប្រិយនោះជួយឲ្យគេមានបទពិសោធន៍និងការដោះស្រាយបញ្ហាត្រឹមត្រូវពេលធ្វើដំណើរលើសមុទ្រនិងក្នុងជីវភាពរស់នៅ”។

        រូបភាពសមុទ្រក៏មាននៅក្នុងពិធីបុណ្យកសិកម្ម និងពិធីបុណ្យជំនឿសាសនាផងដែរ។ ក្នុងនោះលេចធ្លោបំផុតគឺពិធីបុណ្យ Ba Thu Bon ពិធីបុណ្យ Long Chu  ពិធីបុណ្យ Cau Bong និងពិធីបុណ្យសែនត្រីបាឡែន Te Ca Ong។ នៅក្នុងពិធីបុណ្យសែនត្រីនេះក្រុមអ្នកចូលរួមច្រៀងផងធ្វើកាយវិការចែវទូកផងសំដៅពិពណ៌នាជីវភាពរស់នៅរបស់បង  ប្អូនអ្នកនេសាទផង។

        អាចនិយាយបានថា Quang Nam ជាទឹកដីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌គួរឲ្យទាក់ទាញភ្ញៀវទេសចរមកទស្សនានិងសិក្សាស្រាវជ្រាវ៕

TAG
VOV/VOVworld/ទឹកដី Quang Nam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត