logo

វប្បធម៌ចម្រុះ ដើម្បីសន្ទនានិងការអភិវឌ្ឍន៍

2021/5/22 | 08:46:27
(VOVWORLD) -  បណ្ដាខឿនវប្បធម៌របស់សហគមន៍ផ្សេងៗគ្នាមានឱកាសនិងលក្ខខ័ណ្ឌជាច្រើនដើម្បីជួបប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងរាប់ពាន់របៀប។ 
 

និន្នាការនៃសាកលភាវូបនីយកម្មកាន់តែបានប្រព្រឹត្តិទៅយ៉ាងឆាប់រហ័ស និងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដោយរចនាសម្ព័ន្ធលំហបរិយាកាសរបស់ពិភពលោកនឹងត្រូវផ្លាស់ប្តូរ ហើយការតភ្ជាប់ទាំងផ្នែកលំហបរិយាកាសនិងពេលវេលាមានគុណប្រយោជន៍ជាច្រើនសម្រាប់ទំនាក់ទំនងរបស់បណ្ដាខឿនវប្បធម៌។ ក្រៅពីនេះខឿនវប្បធម៌សុទ្ធតែបានបង្កប់នូវកម្លាំងផ្ទាល់ខ្លួន ដោយបានរួមចំណែកសម្រាប់ការអភិវឌ្ឍរបស់មនុស្សលោកតាមរបៀបផ្សេងៗគ្នា។ ដោយផ្អែកលើការពិតពិតជាក់ស្ដែង របស់អង្គការយូណេស្កូបានចេញសេចក្តីប្រកាសជាសកលស្តីពីវប្បធម៌ចម្រុះដោយយកថ្ងៃទី ២១ ឧសភាជារៀងរាល់ឆ្នាំជាទិវាពិភពលោក ស្ដីពីវប្បធម៌ចម្រុះដើម្បីកិច្ចសន្ទនានិងការអភិវឌ្ឍ។

 
ការតុបតែងដ៏ពេញនិយមក្នុងចំណោមកុលសម្ព័ន្ធនៅលើកោះប៉ាពួញូហ្គីណេ  (រូបថត៖ Fabien Astre) 
ពិធីបុណ្យងូតទឹកប៉េងប៉ោះLa Tomatina របស់ប្រទេសអេស្ប៉ាញ។ La Tomatina គឺជាពិធីបុណ្យបាចផ្លែឈើធំបំផុតនៅអឺរ៉ុប (រូបថតៈ Cal Neva) 

ការអនុវត្ត  then របស់ជនជាតិ Tay  Nung និង Thai នៅស្រុក Van Ban ខេត្ត Lao Cai ប្រទេសវៀតណាម (រូបថត៖ / qdnd.vn)

យោងតាមអង្គការយូណេស្កូបានចាត់ទុកថា ៧៥%នៃការខ្វែងគំនិតគ្នា និងជម្លោះនៅលើពិភពលោកគឺសុទ្ធតែទាក់ទងនឹងវប្បធម៌។ នាបច្ចុប្បន្នមានអនុសញ្ញាវប្បធម៌ចំនួន ៧ ដោយបានជំរុញវប្បធម៌ចម្រុះតាមរយៈការអះអាងថា វប្បធម៌ចម្រុះគឺជាទ្រព្យសម្បត្តិដែលមិនអាចខ្វះបាន ដើម្បីកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការទទួលយកនិងការទទួលស្គាល់វប្បធម៌ចម្រុះ-ជាពិសេសតាមរយៈការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគឺមានលក្ខណៈអំណោយផលដល់ការសន្ទនារវាងបណ្ដាខឿនអរិយធម៌និងវប្បធម៌គោរពនិងការយល់ដឹងគ្នាទៅវិញទៅមក។ 

ភ្ញៀវទេសចរអន្តរជាតិបានសម្របខ្លួននៅក្នុងចង្វាក់ភ្លេង Xoan “ Mo ca” ដ៏វិសេវិសាលនៅខេត្ត Phu Tho ប្រទេសវៀតណាម (រូបថត៖svhttdl.phutho.gov.vn)

វៀតណាមគឺជាប្រទេសពហុជនជាតិ ដោយមានប្រពៃណីសម្បូរបែប និងលក្ខណៈវប្បធម៌ខុសពីគ្នា។

នាថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៦ មរតកអនុវត្តន៍ជំនឿធ្វើសក្ការបូជាព្រះមាតារបស់ជនជាតិវៀតណាមត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ (ប្រភព៖ VNA)

 តន្ត្រីព្រះបរមរាជវាំង Hue ត្រូវបានអភិវឌ្ឍន៍ដោយមានលក្ខណៈចម្រុះ និងសម្បូរបែប (រូបថត៖ thegioidisan.vn )

ពិធីបុណ្យអរព្រះគុណអារក្សព្រៃភ្នំរបស់ជនជាតិ Co Tu (រូបថត៖ VNA)

កម្មវិធីសិល្បៈដ៏ពិសេសរបស់បណ្ដាជនជាតិភាគតិចនៅមហាសន្និបាតតំណាងទូទាំងប្រទេសបណ្ដាជនជាតិភាគតិចលើកទី ២ ឆ្នាំ ២០២០។ (រូបថត៖ VNA)

ការសម្តែងសិល្បៈរបស់ជនជាតិចាមប្រទេសវៀតណាម។ ប្រភព៖ dangcongsan.vn 

ការសម្តែងគងឃ្មោះ រូបថត៖ កាសែត Gia Lai

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត