logo

វប្បធម៍ម្ហូបអាហាររបស់ជនជាតិ Thai នៅ Muong Lay ខេត្ត Dien Bien

2013/11/18 | 08:49:59
Vovworld-អ្នកណាបានមកដល់
Dien Bien ជាលើកដំបូងនឹងភ្ញាក់ខ្លួន
ពីព្រោះ ដំបន់ ដីនេះនៅរក្សារាល់
តំលៃវប្បធម៍របស់បណ្ដាជនជាតិ
ដែលកំពុងរស់នៅទី នេះ។ តាំងពី
សម្លៀកបំពាក់ ផ្ទះនៅដល់ទំលាប់
រស់នៅពិធីកិច្ច។ ប៉ុន្តែពេលនិយាយ
ដល់ជនជាតិ Thai គេមិនអាចមិន
រំលឹកដល់សិល្បៈម្ហូបអាហារបាន
ឡើយ។ ថ្វីដៃដ៏ប៉ិនប្រសប់ របស់នារី
Thai ត្រូវបានបង្ហាញតាមរយៈម្ហូប
អាហារប្រពៃណី។
ថ្វីដៃដ៏ប៉ិនប្រសប់ របស់នារី Thai ត្រូវបានបង្ហាញតាមរយៈម្ហូបអាហារប្រពៃណី។ (VOV)

 
        Vovworld-ក្នុងដំណើរបំពេញការងារនៅស្រុក Muong Lay ជាកន្លែងដែល​
ជនជាតិ Thai សរស់នៅជាច្រើនកុះករ យើងខ្ញុំបានពិសារបាយជាមួយមុខម្ហូប
ពិសេស​របស់គ្រួសារបងស្រី Hoang Thi Hang នៅឃុំ Lay Nua។ បងស្រីធ្វើម្ហូប
អាហារតែម្នាក់ឯងជា​មួយ​មុខម្ហូបរាប់សិបមុខដោយតុបតែងល្អមើលលើតុបាន
ធ្វើឲ្យយើងខ្ញុំស្ងើចសសើរ។

        “ទីមួយគឺខ្ញុំកែច្នៃម្ហូបអាហារតាមរដូវនិងទី២តាមវិធីកែច្នៃ។ ​ក៏ជាមុខម្ហូបដូចគ្នា
ប៉ុន្តែយើងត្រូវ​កែ​ច្នៃ​យ៉ាងម៉េចឲ្យសមស្រប។​មុខម្ហូបណាក៏ត្រូវកែច្នៃដ៏ម៉ត់ចត់ដែរ។”

        ដើម្បីត្រៀមរៀបចំម្ហូបវិសេសវិសាលរាប់សិបមុខរបស់ជនជាតិ Thai បងស្រី
Hang ត្រូវចំណាយពេញមួយពេល។ បងស្រីឲ្យដឹងថា រដូវណាគឺធ្វើមុខម្ហូបនោះ
ដូច្នេះ​មុខម្ហូបក៏សម្បូរបែបជាង។ ជាពិសេសគឺមុខម្ហូបអ៊ាំងដោយរស់ជាតិឈ្ងុយ
ឆ្ងាញ់​និងជាអាហារពោពេញទៅដោយជីវជាតិ។ បណ្ដាប្រភេទសាច់ពាហនៈ
បក្សាបក្សីរឺជលផលសុទ្ធតែ​អាំង​បានប៉ុន្តែមានចំណាប់អារម្មណ៍បំផុតគឺមុខម្ហូប
ស្លែអាំងដែលមានរស់ជាតិឆ្ងាញ់ពិសារ។ ក្រោយពីលាងសម្អាតស្លែ​ជនជាតិ Thai
បានផ្សំគ្រាប់ Doi គ្រាប់ Mac Khen ម្ទេស ខ្ទឹមសស្លឹកក្រូចឆ្មា​និង​សាច់ជ្រូកខ្លាញ់។​ ខ្ចប់ដោយស្លឹកប្រទេលហើយព្យួរលើរឬស្សី។ រយចយកវាទៅកប់ក្នុងកំដៅផេះ
ធ្យូងក្ដៅអ៊ុនៗ។ ពេលទទួលទានគេបើកកញ្ចប់ស្លឹកប្រទេលចេញ ខ្លឹន Mac Khen
និងគ្រឿង​ទេសគួរឲ្យទាក់ទាញ មុខម្ហូបស្លែនៅតែត្រជាក់ឆ្ងាញ់ពិសារ។

        លើស្ពកបាយកែច្នៃដោយបងស្រី Hang មានមុខម្ហូបចំនួន៣មុខដែលខ្ចប់ដោយ​ស្លឹកប្រទេលនិងស្លឹកចេក។ នេះក៏ជាភាពវិសេសដោយឡែករបស់ជនជាតិ Thai។ ពន្យល់អំពីប្រការនេះ លោក Khoang Van Tien នៅឃុំ Lay Nua បានឲ្យដឹងថា៖

        “មុខម្ហូបរបស់ជនជាតិ Thai គឺសម្បូរបែបណាស់ប៉ុន្តែក៏ចាប់ផ្ដើមពីភាពក្រីក្រ។​
ដូច​ជា​ថ្ងៃនេះទៅធ្វើចម្ការ ខ្ញុំបេះស្លឹកពីចំការយកមកផ្ទះ បណ្ដាស្លឹកនោះដាំយ៉ាង
ម៉េច​ក៏​ក្លាយ​ទៅជាមុខម្ហូបដែរ។ រឺថ្ងៃនេះទៅចាប់ត្រីនៅជ្រោះតែចាប់ត្រីមិនបានគឺ
យកស្លែមកកែច្នៃ។”

មុខម្ហូបទាគ្រឿងលាយជាមួយផ្កាចេក។ (VOV)


        បងស្រី Hang បានណែនាំឲ្យយើងខ្ញុំអំពីមុខម្ហូបទាថា​ ទោះបីជាព័រនៃមុខម្ហូប​
នេះមិនសូវស្អាត ប៉ុន្តែក្នុងពេលពិសារនឹងបានដឹងរស់ជាតិដ៏វិសេសដែលគ្មាន​កន្លែងណាមានឡើយ។ បងស្រី Hang បានឧទ្ទេសនាមថា៖

        “មុខម្ហូបនេះបានហៅថា ទាគ្រឿងលាយជាមួយផ្កាចេក។​មុខម្ហូបនេះត្រូវចំអិន
ដ៏យូរ​ប្រមាណ​៣ម៉ោង មិនឲ្យដាក់ភ្លើងខ្លាំងពេកទេ។ វាមានគ្រឿងទេសជាច្រើន
ដូចជាម្ទេស ខ្ញី mac khen ជាដើម។”

        មុខម្ហូបនុំ Khau Sen របស់ជនជាតិ Thai ក៏ពិសេសដែរ។ មើលនុំស្ដើងមាន​ព័រ
លឿង ពេលទទួលទានវាស្រួយទើបបានឃើញការប៉ិនប្រសប់របស់នារី។​ បង​ស្រី
Hang បានឲ្យដឹងថា នេះជាមុខម្ហូបប្រពៃណីរបស់ជនជាតិ Thai និងរបៀប​ធ្វើ​ក៏ម៉ត់
ចត់ដែរ។

        “តាមទំនៀមទំលាប់ក្នុងបុណ្យតេតប្រពៃណីយើងខ្ញុំទើបធ្វើម្ដង ប៉ុន្តែឥឡូវ
នេះបានធ្វើច្រើនលើកជាច្រើនសារ។ ជ្រើសរើសដំឡូងឈើនិងយកតែផ្នែកចុង
មើមពីព្រោះវាខ្ចី។ កោសដំឡូងឈើហើយ​បុកនិងធ្វើជាចំណែកហើយហាលកំដៅ
ថ្ងៃ។ ក្នុងពេលក្រៀមទើបបាន​កាត់​វាតាមរូបដែលយើងចូលចិត្ត។”

        ពិសារបាយរបស់ជនជាតិ Thai នៅ Muong Lay ទើបបានឃើញបានថ្វីដៃប៉ិន
ប្រសប់​របស់នារីនោទីនេះ។​ មុខម្ហូបនីមួយៗលើស្ពកមានរស់ជាតិដោយឡែក​នាំ​
មក​នូវការងឿងឆ្ងល់សំរាប់អ្នកពិសារ។ ជាមួយវត្ថុធាតុដ៏សាមញ្ញជា​មួយ​ថ្វីដៃប៉ិន
ប្រសប់​នារី Thai បានបង្កើតឡើងខឿនម្ហូបអាហារដោយឡែក​មាន​អត្តសញ្ញាណ
ដោយឡេករបស់ជនជាតិ Thai នៅខេត្ត Dien Bien៕

TAG
វប្បធម៍/ម្ហូបអាហារ/របស់/ជនជាតិ/Thai/Muong Lay/ខេត្ត/Dien Bien/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត