logo

វីរកថាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Raglai

2015/8/3 | 09:24:46

Vovworld-វីរកថារបស់ជនរួមជាតិ
Raglai ជាប្រភេទរឿងនិទានប្រជា
ប្រិយបន្តគ្នាពីមាត់មួយទៅមាត់មួយ
រហូតដល់ឥឡូវនេះបានរក្សាក្នុងការ
ចងចាំរបស់ប្រជាជននិងបានសម្ដែង
ក្នុងឱកាសជួបប្រាស្រ័យវប្បធម៍
សហគមន៍។

វីរកថាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Raglai (vnphoto.net)


        Vovworld-ក៏ដូចជាជនជាតិភាគតិចជាច្រើននៅដំបន់ Tay Nguyen និង​ដំបន់​
ប៉ែកខាងលិចភាគខាងត្បូងដែរជនរួមជាតិ Raglai មានប្រព័ន្ធវីរកថាដ៏​សម្បូរ​បែប។
នៅជ្រលងភ្នំ To Hap ស្រុក Khanh Son (Khanh Hoa) ជាកន្លែងមានអ្នក​ចាំវីរកថាជា
ច្រើន លោក Mau Quoc Tien អ្នកស្រាវជ្រាវវប្បធម៍ប្រជាប្រិយ​ជនជាតិ Raglai ជាអ្នក
នាំមុខក្នុងការស្រាវជ្រាវនិងអភិរក្សវីរកថា។ ក្នុងរាត្រីបុណ្យ​ជនគ្រប់រូបក្នុងភូមិបាន
អង្គុយជុំវិញចង្ក្រានក្នុងផ្ទះវែងដើម្បីកំសាន្តវីរកថា។ នោះ​ជា​​រឿងដំណាលអំពីវីរជន
ដូចជា Udai Ujac និង Ama Chisa ជាដើម។ នោះជា​បណ្ដាតួអង្គប្រវត្តិសាស្ត្រ ពួកគេ
មាមហិរិទ្ធិដ៏ខ្លាំងពូកែ។ លោក Tien បានឲ្យដឹងថា៖

        “វណ្ណកម្មវីរកថានីមួយៗធំធេងណាស់។ ជនរួមជាតិ Raglai គ្មានអក្សរហើយ
​វីរកថាបានបន្តមាត់ពីជំនាន់នេះទៅជំនាន់នោះនិងគេចងចាំ។ នេះជាចំណុចខុស​
ប្លែកពីវីរកថារបស់ជនជាតិផ្សេងៗ។”

        តាមលោក Tien ថា វីរកថារបស់ជនរួមជាតិ Raglai មិនត្រឹមតែជាសិល្បៈ​ប៉ុណ្ណោះ
ទេ ថែមទាំងជាជីវិតទៀតផង។ ដូចជាវីរកថា Ama Chi Maja (កំលោះ Chi Maja) បាន
ដំណាលអំពីកំលោះ Raglai ពូកែបណ្ដេញសត្វព្រៃជួយ​ប្រជាជន​មានជីវភាពសុខ
សាន្តត្រាណ។ ពេលមានសត្រូវឈ្លានពាននៅភូមិ លោកបាន​បញ្ជា​ឲ្យអ្នកភូមិវាយ
ឈ្នះសត្រូវ។ ក្នុងការសម្ដែងវីរកថាគេបានប្រើប្រាស់​ចង្វាក់​ចម្រៀងប្រជាប្រិយដូច
ជាចង្វាក់ Siri ពាំនាំដូចជាចម្រៀងបំពេរបស់អ្នកម្ដាយ Raglai ច្រៀងតាមដំណើរទៅ
ស្រែ។

        នោះជាសំនៀងរបស់លោកស្រី Kato Thi Sinh ក្នុងរឿងវីរកថា Udai ស្ដីពី​សង្គ្រាម
សេចក្តីស្នេហាកំលោះក្រមុំ។ ​នេះជាវីរកថាមួយក្នុងចំណោមវីរកថា​វែង​ចំនួន២របស់
ជនរួមជាតិ Raglai។ ទោះបីជាមានអាយុជាង៦០ឆ្នាំទៅហើយប៉ុន្តែ​លោកស្រីបានចាំ
ជានិច្ចរឿងវីរកថាដែលនិទានចំណាយពេលវេលាអស់មួយថ្ងៃនេះ។ លោកស្រី Kato
Thi Sinh បានសំណេះសំណាលថា៖

        “ខ្ញុំបានស្ដាប់ម្ដាយច្រៀង។ ស្ដាប់កំសាន្តឃើញពិរោះនិងរៀន។ ខ្ញុំចូលចិត្ត​ពេក
​ដេកមិនលក់ហើយរៀនដល់ពេលចាំទាំងអស់។ ខ្ញុំរស់ជាមួយឪពុកម្ដាយ ពេល​នោះ
គ្មានសាលាត្រូវនៅផ្ទះរហូត ច្រៀងជាច្រើនគឺចាំជានិច្ច។”

        នៅឃុំ Son Binh ស្រុក Khanh Son មានសប្បករនិទានវីរកថាល្បីឈ្មោះគឺ​លោក​
ស្រី Mau Thi Dien ឆ្នាំនេះមានអាយុ៩០ឆ្នាំទៅហើយ។ លោកស្រី Dien ជា​អ្នកអាច​
ច្រៀង​វីរកថាពេញមួយសប្ដាហ៍មិនសំរាកឡើយ។ លោកស្រី Dien ក៏ជា​ជនចាស់ជរា
​បំផុត​របស់ជនរួមជាតិ Raglai អាចច្រៀងវីរកថាបាន។

        តាមលោក Mau Quoc Tien ថា លោកស្រី Kato Thi Sinh ឬលោកស្រី Mau Thi Dien
ជាព្រលឹងជាឃ្លាំងរស់របស់វីរកថា Raglai។ ហេតុនេះហើយគណៈ​កម្មាធិការ​ប្រជាជន
ស្រុក Khanh Son បានរួមផ្សំជាមួយផ្នែកវប្បធម៍​រៀបចំការ​ស្រាវជ្រាវ ថត់​សម្លេង​និង
ឯកសារវីរកថារាប់សិបរបស់បណ្ដាសប្បករ។ ខេត្ត Khanh Hoa ក៏បានបើក​ថ្នាក់​រៀនចំនួន៣បង្រៀនវីរកថាសំរាប់ជំនាន់វ័យក្មេង​ទៀត​ផង។ នេះជាបណ្ដា​ដំណោះស្រាយ
​ទាន់ពេលវេលាសំដៅអភិរក្សឃ្លាំង​វីរកថា​របស់ជនរួមជាតិ Raglai៕

TAG
វីរកថាក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Raglai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត