logo

វិស័យតម្បាញកាត់ដេររបស់វៀតណាមដោះស្រាយការសាកល្បងនៅពេលចូលរួម TPP

2015/11/24 | 08:45:24

(VOVworld) – ការដែលប្រទេសចំនួន ១២ ទទួល
បានការព្រមព្រៀងបញ្ចប់ការចរចារអំពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
 (TPP) នោះ បានបើកចេញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងពេលចូលរួម TPP វិស័យ តម្បាញកាត់ដេរវៀតណាមត្រូវបានចាត់ទុកជាផ្នែកមួយដែលនឹងទទួលបានផលប្រយោជន៍ច្រើនបំផុត។ ប៉ុន្តែ ទន្ទឹមនឹងឱកាសក៏នៅមានការសាកល្បងមិន
តូច ដែរ។ ប្រការដែលបណ្ដាក្រុមហ៊ុនតម្បាញ
កាត់ដេរវៀតណាមយកចិត្តទុកដាក់គឺប្រភពវត្ថុ
ធាតុដើមបំរើឲ្យផលិតកម្មទំនិញនាំចេញ។ 

វិស័យតម្បាញកាត់ដេររបស់វៀតណាមដោះស្រាយការសាកល្បងនៅពេលចូលរួម TPP (Image: baomoi.com)

(VOVworld) – ការដែលប្រទេសចំនួន ១២ ទទួលបានការព្រមព្រៀងបញ្ចប់ការ
ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នោះ
 បានបើកចេញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងពេលចូលរួម TPP វិស័យ តម្បាញកាត់ដេរវៀតណាមត្រូវបានចាត់ទុកជាផ្នែកមួយដែលនឹងទទួលបានផលប្រយោ
ជន៍ច្រើនបំផុត។ ប៉ុន្តែ ទន្ទឹមនឹងឱកាសក៏នៅមានការសាកល្បងមិនតូច ដែរ។
ប្រការដែលបណ្ដាក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមយកចិត្តទុកដាក់គឺប្រភព
វត្ថុធាតុដើមបំរើឲ្យផលិតកម្មទំនិញនាំចេញ។

នាបច្ចុប្បន្ន មានក្រុមហ៊ុនតម្បាញកាត់ដេរចំនួន ២ ពាន់ក្នុងទូទាំងប្រទេស
វៀតណាម។ ប៉ុន្តែ  ក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមនៅផលិតឈ្នួលនិង
ផ្អែក ទៅលើប្រភពវត្ថុធាតិដើមនិងការរៀបចំម៉ូតផលិតផល។ ក្នុងពេលចូលរួម
 TPP ដើម្បីទទួលបានជោគជ័យ ក្រុមហ៊ុនវៀតណាមត្រូវជំរុញរូបសណ្ឋាន
FOB ដែលមានន័យថា៖ ត្រូវម្ចាស់ការប្រភពវត្ថុធាតិដើមនិងលក់ផលិតផលនិង
កាត់បន្ថយការផលិតឈ្នួល។ ដោយហេតុនេះ បញ្ហាដែលមជ្ឈដ្ឋានអាជីវករ
វិស័យម្បាញកាត់ដេរត្រូវប្រឈមមុខក្នុងពេលចូលរួម TPP គឺការបង្កើតមតំបន់
ផ្គត់ផ្គងវត្ថុធាតិដើមបំរើឲ្យផលិតកម្មទំនិញនាំចេញនិងក្នុងប្រទេស។ លោក
Nguyen Huu Toan នាយករងក្រុមហ៊ុនតម្បាញកាត់ដេរ Sai Gon 2 បានឲ្យដឹង
ថា៖

«បញ្ហាស្មុគស្មាញបំផុតគឺតំបន់ផ្គង់ផ្គង់វត្ថុធាតុដើម។ វត្ថុធាតុដើមភាគច្រើន
 គឺត្រូវបាននាំចូល។ ប្រភពក្រណាត់ដែលកំពុងផលិតក្នុងរយៈ ពេលកន្លង
ទៅមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។»

ក្នុងពេលចូលរួម TPP បណ្ដាផលិតផលតម្បាញកាត់ដេររបស់វៀតណាម
 ត្រូវការមានស្តង់ដាជាក់ស្តែង។ ផ្នែកតំប្បាញកាត់ដេរមិនត្រឹមតែដោះ
ស្រាយបញ្ហាប្រភពវត្ថុធាតុដើម ប៉ុណ្ណោះទេ ថែមទាំង របៀបត្បាញនិង
ជ្រលក់ក្រណាត់ ទៀតផង។ ដោយហេតុ នេះ ក្រុមហ៊ុននានាត្រូវត្រៀម
រៀបចំខាងប្រភពទុននិងដីធ្លីដើម្បីកសាងរោងចក្រសំដៅធានាគុណភាព
ផលិតផលនិងបរិស្ថានតាមកិច្ចសន្យារបស់កិច្ចព្រមព្រៀង។ លោក Ly
 Hoang Nguyen នាយកក្រមហ៊ុនចំកាត់ Nguyet Nhan បានឲ្យដឹងថា៖

«ការវិនិយោគកសាងរោងចក្រជ្រលក់ក្រណាត់គឺធំណាស់។ មូលនិធិដីធ្លី
 ត្រូវមាន ១០ ហិកតា។ ចំពោះក្រុមហ៊ុនខ្នាតតូចនិងមធ្យម ការវិនិយោគ
នេះមិន អាចអនុវត្តបានឡើយ។ ខ្ញុំស្នើរឲ្យរដ្ឋនិងបណ្ដាតំបន់ជួយឧបត្ថម្ភ
ក្រុមហ៊ុនក្នុង បញ្ហានេះ។”

លោក Pham Xuan Hong ប្រធានសមាគមតម្បាញកាត់ដេរទីក្រុងហូជីមិញ
 បានឲ្យដឹងថា៖ រដ្ឋបាននិងកំពុងអនុវត្តកម្មវិធីជួយឧបត្ថម្ភវត្ថធាតុដើម
សំរាប់ផ្នែក តម្បាញកាត់ដេរ។តាមអ្នកជំនាញការសេដ្ឋកិច្ច តម្បាញកាត់
ដេររបស់វៀតណាមគឺជាផ្នែក ដែលមានសក្តានុភាពនិងផលប្រយោជន៍
ជាច្រើនខាងការស្ទាត់ជំនាញនិងបទពិសោធន៍បើប្រៀបនឹងប្រទេសអាស៊ី
 កណ្ដាលនិងអាស៊ី-អាគ្នេយ៍ផ្សេងៗ ។ ដោយ ហេតុនេះ ក្នុងពេលចូលរួម
TPP បណ្ដាអង្គភាពអាជីវកម្មកំពុងពន្លឿនយ៉ាងខ្លាំង ការស្វែងយល់អំពី
កិច្ចព្រមព្រៀងនេះ។ ក្រៅពីនោះ ត្រូវតែមានការត្រៀមរៀបចំប្រភពធន
ធានមនុស្សគ្រឿងបច្ចេកវិទ្យាថ្មីនិងកម្មសិទ្ធិបញ្ញាដើម្បីសមាហរណកម្ម៕

TAG
VOV WORLD/វិស័យ/តម្បាញកាត់ដេរ/វៀតណាម/ដោះស្រាយ/ការសាកល្បង/ចូលរួម/TPP

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត