logo

វិស័យទេសចរណ៍ហាណូយរីកចំរើនដើមឆ្នាំ ២០២៦៖ ប្រាក់ចំណូលលើសពី ២.០០០ ពាន់លានដុង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល

2026/1/4 | 09:27:00
(VOVWORLD) - ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំសកលរយៈពេល ៤ ថ្ងៃ ឆ្នាំ ២០២៦ (ពីថ្ងៃទី ១ដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦) ទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថា នឹងទទួលស្វាគមន៍ ភ្ញៀវទេសចរប្រហែល ៥៦០.០០០ នាក់ ដែលជាការកើនឡើងប្រហែល ២៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាកាសធាតុដ៏ល្អនៅទីក្រុងហាណូយបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងភ្ញៀវទេសចរឱ្យរីករាយ និងសម្រាកលំហែកាយក្នុងអំឡុងពេលវិស្សមកាលឆ្នាំថ្មី (រូបថត៖ ហៃណាំ/VOV)

ក្នុងចំណោមនេះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រហែល ១១០.០០០ នាក់ កើនឡើងជិត ២៨៧%។ ប្រាក់ចំណូលទេសចរណ៍សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២,១ ពាន់ពាន់លានដុង (ជាង ៩២ លានដុល្លារអាមេរិក) ដែលជាការកើនឡើងប្រហែល ២៥៤%។ លទ្ធផលនេះបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំង និងកំណើននៅក្នុងវិស័យទេសចរណ៍របស់រដ្ឋធានីចាប់តាំងពីដើមឆ្នាំមក។

តំបន់មជ្ឈមណ្ឌល ដូចជាបឹងហ័នគៀម បរមរាជវាំងថំាងឡុង មណ្ឌលអក្សរសាស្ត្រវ៉ាន់ មៀវ - គួក ទឺយ៊ុំា និងតំបន់វិថីបុរាណរបស់ទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនអូអរ ជាពិសេសនៅពេលល្ងាច។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៦ ទីក្រុងបានរៀបចំការបាញ់កាំជ្រួចនៅទីតាំងចំនួនប្រាំកន្លែង។ ហើយក្នុងពេលដំណាលគ្នានឹងបើកដំណើរការកម្មវិធីបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ ដូចជា៖ ការតាំងពិព័រណ៍ភ្លើងសិល្បៈជុំវិញបឹងហ័នគៀម និងប៉មអណ្តើក ការតាំងពិព័រណ៍ឌីជីថល "ហាណូយរស្មី - ពន្លឺ និងបេតិកភណ្ឌ" កម្មវិធីរាប់ថយក្រោយ ការសម្តែងតន្ត្រី និងសិល្បៈដែលមានការចូលរួមពីសិល្បករក្នុងស្រុក និងអន្តរជាតិជាច្រើន៕

TAG
VOV/VOVworld/វិស័យទេសចរណ៍ហាណូយ/រីកចំរើន/ដើមឆ្នាំ ២០២៦/២.០០០ ពាន់លានដុង/បុណ្យចូលឆ្នាំសកល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត