logo

វិស័យធនាគារចាំបាច់ត្រូវឈានមុខក្នុងវិស័យសេដ្ឋកិច្ច

2025/12/31 | 11:43:42

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាមបានរៀបចំ សន្និសីទបូកសរុបឆ្នាំ ២០២៥ និង ភារកិច្ចអាណត្តិ ២០២១-២០២៥ ព្រមទាំងដាក់ ពង្រាយភារកិច្ចសម្រាប់វិស័យធនាគារនៅឆ្នាំ ២០២៦។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ Lai Hoa/VOV)
នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំ ពោះសមិទ្ធផល និងលទ្ធផលសំខាន់ៗដែលវិស័យធនាគារសម្រេចបាន ដែលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិទាំងមូល មិន ត្រឹមតែក្នុងឆ្នាំ ២០២៥ ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងដំណាក់កាល ២០២១-២០២៥ ផងដែរ។
សម្រាប់ឆ្នាំ ២០២៦ និងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យ វិស័យធនាគារបន្តមានគោលនយោបាយប្រកបដោយភាពបត់បែន ការគ្រប់គ្រង សមហេតុផល ហើយឈានមុខក្នុងសមរភូមិសេដ្ឋកិច្ច ជាពិសេសក្នុងការគ្រប់គ្រង អតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
“សកម្មភាពរបស់ធនាគារទាំងអស់ត្រូវតែមានភាពច្នៃប្រឌិត និងទម្លុះទម្លាយ ដោយរួមចំណែកដល់គោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការលើកកម្ពស់កំណើន និងការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ វិស័យធនាគារ ត្រូវតែផ្អែកលើកាលៈទេសៈជាក់លាក់ដើម្បីគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដោយ ចាត់ទុកនេះជាគោលដៅ និងភារកិច្ចសំខាន់បំផុតរបស់ធនាគាររដ្ឋ និងវិស័យធនាគារ ទាំងមូលនៅឆ្នាំ ២០២៦”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីឥណទានគោលនយោបាយ និងកញ្ចប់ឥណទានអនុគ្រោះសម្រាប់លំនៅដ្ឋានសង្គម គម្រោងជាតិសំខាន់ៗ។ ក្នុងពេលជាមួយគ្នានោះ បន្តផ្លាស់ប្តូរឌីជីថល ច្នៃប្រឌិត និង ការធានាសន្តិសុខនៅលើទីផ្សាររូបិយវត្ថុ និងធនាគារផងដែរ៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ហ្វាម មិញជីញ/ធនាគារ/អភិវឌ្ឍន៍/សេដ្ឋកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត