logo

វិសេសវិសាលទម្លាប់អាពាហ៍-ពិពាហ៍របស់ជនជាតិ San Chi

2015/11/30 | 08:20:07
Vovworld-ផ្នែកវប្បធម៍វិសេសវិសាល
មួយរបស់ជនជាតិ San Chi នៅខេត្ត
Bac Giang ដែលបានរក្សានោះគឺទម្លាប់ 
អាពាហ៍-ពិពាហ៍។ នោះគឺពិធីការ
ដោយ​ឡែក​បានអនុវត្តតាមទម្លាប់
របស់ជនជាតិដើម្បីគូរស្រករបង្កើត
គ្រួសារថ្មីមួយ។
វិសេសវិសាលទម្លាប់អាពាហ៍-ពិពាហ៍របស់ជនជាតិ San Chi



        Vovworld-មុនពេលឈានទៅរៀបចំអាពាហ៍-ពិពាហ៍ ជនជាតិ San Chi អនុវត្តដ៏អធឹកអធមពិធីការដូចជា ចូលស្ដីដណ្ដឹង ទាយវាសនា ពិធីបង្កាប់ការ អ្នកចៅមហានិងពិធីទទួលកូនក្រមុំ ក្នុងនោះពិធីបង្កាប់ការជាពិធីវិសេសវិសាលមួយ។ ពិធីនេះបានរៀបចំនានិទាឃៈរដូវ។ ជនជាតិ San Chi បានជ្រើសរើសថ្ងៃទី១ឬថ្ងៃកើតតាមច័ន្ទគតិដើម្បីធ្វើពិធី។ ពិធីបង្កាប់​ការ​បានរៀបចំដោយសាមញ្ញ គោលដៅគឺដើម្បីគ្រួសារកូនកំលោះនិងគ្រួសារកូនក្រមុំពិភាគ្សា​សំរេច​ចិត្តគ្រឿងជំនួនសំរាប់ពិធីអាពាហ៍-ពិពាហ៍។ ក្នុងថ្ងៃបង្កាប់ការគ្រួសារកូន​កំលោះ​បានបញ្ជូនមេអណ្ដើកនិងកំលោះ៤នាក់ជួយលើកជំនូនមកជូនគ្រួសារកូនក្រមុំដើម្បីសូមបង្កាប់ការ។ ផ្នែកវិសេសវិសាលក្នុងពិធីបង្កាប់ការគឺការប្រឡងច្រៀង​ឆ្លើយឆ្លងរវាងគ្រួសារកូនកំលោះនិងគ្រួសារកូនក្រមុំ។​ គ្រួសារកូនកំលោះត្រូវច្រៀង​ឈ្នះទើប​បានចូលផ្ទះកូនក្រមុំ ប្រសិនបើចាញ់គឺត្រូវពិន័យផឹកស្រា ប្រសិនបើផឹកមិនបានគឺ​ត្រូវ​ចាក់លើក្បាល។​អ្នកស្រី Ly Thi Nam នៅភូមិ Kien Lao ស្រុក Luc Ngan បានឲ្យ​ដឹង​ថា បន្ទាប់ពីពិធីបង្កាប់ការគឺដំណាក់កាលគ្រួសារទាំងពីរជួបគ្នានិងគូស្រករ​ស្វែង​យល់បន្ថែមអំពីគ្នា។ រយៈពេលនេះអាចអូសបន្លាយពី១ដល់៣ឆ្នាំ។

        “ដូចជាខ្ញុំ បង្កាប់ការរួចរាល់គ្រប់៣ឆ្នាំទើបបានរៀបចំអាពាហ៍-ពិពាហ៍។ ក្នុង​រយៈពេល៣ឆ្នាំនោះប្តីទៅរៀន ខ្ញុំបានស្នាក់នៅផ្ទះខ្លួន។ ដល់អាយុ២០ឆ្នាំទើប​នឹង​បានរៀបចំអាពាហ៍-ពិពាហ៍។ ការងារនេះបង្ហាញថា ខ្លួនត្រូវបានគេជ្រើសរើស​ហើយ គ្មានគ្រួសារណាបានចូលស្ដីទៀតឡើយនិងផ្នែកមួយទៀតគឺដើម្បីយើង​ធំ​ដឹងក្តី។”

        ខុសពីជនជាតិផ្សេងៗ​ ជនជាតិ San Chi នៅ Luc Ngan គេមិនទារជំនួនដោយខោអាវសំរាប់កូនក្រមុំឡើយ បរិមាណខោអាវទាំងនោះ​ដោយ​កូនក្រមុំ​ដេរដោយខ្លួនឯង។ មុននឹងពិធីអាពាហ៍-ពិពាហ៍មួយខែ​គ្រួសារកូនក្រមុំអញ្ចើញ​សាច់ញាតិមកជប់លៀងជំរាបលាមុនពេលទៅគ្រួសារកូនកំលោះ។

        ក្នុងថ្ងៃអាពាហ៍-ពិពាហ៍មួយថ្ងៃ គ្រួសារកូនកំលោះនាំគ្រឿងសំណែនមក​គ្រួសារ​កូនក្រមុំដើម្បីគ្រួសាកូនក្រមុំធ្វើម្ហូបអាហារអញ្ចើញសាច់ញាតិមិត្តភក្តិ។ បន្ទាប់ពីប្រគល់ជំនូនគ្រប់គ្រាន់ហើយត្រូវត្រឡប់ផ្ទះភ្លាម។ លោក Ly Van Mac មេភូមិ Ho ឃុំ​ Kien Lao បានឲ្យដឹងថា នារសៀលថ្ងៃដដែល គ្រួសារកូន​កំលោះបញ្ជូនសាច់ញាត្តិមកគ្រួសារកូនក្រមុំដើម្បីទទួលកូនក្រមុំ។

        “គ្រួសារកូនកំលោះទៅទទួលកូនក្រមុំរួមមានមេអណ្ដើកម្នាក់និងកុមារី២​នាក់។ គ្រឿងសំណែនរួមមានភួយមុងមានមាន់និងយកតាមសត្វក្របី។ គ្រួសារ​កូនកំលោះយកមកគ្រួសារកូនក្រមុំសាច់ជ្រូក១៤០គីឡូក្រាម អង្កដំណើប១អំរែក អង្កក្សាយ១អំរែកដើម្បីគ្រួសារកូនក្រមុំដាំម្ហូបអាហារ មានម្លូស្លាស្រា​ប្រមាណ៦០​ដល់៨០ដប។”

ព្រឹកថ្ងៃក្រោយក្រុមគ្រួសារកូនកំលោះដោយមេអណ្ដើកនិង២នាក់ទៀតមកទទួលកូនក្រមុំ។ លោក Ly Van Mac បានឲ្យដឹងថា ពេលមកដល់គ្រួសារកូន​កំលោះ កូនក្រមុំរួមជាមួយមិត្តភក្តិមិនចូលផ្ទះកូនកំលោះភ្លាមឡើយ គេឈរនៅ​ខាងក្រៅ។

“គ្រួសារកូនកំលោះនឹងបញ្ជូនមនុស្សម្នាក់យកម្លូស្លាអញ្ចើញគ្រួសារកូនក្រមុំប៉ុន្តែត្រូវរកឃើញកូនក្រមុំគឺមិត្តភក្តិរបស់កូនក្រមុំទើបទទួលហូប ពេលនោះ ​ទើប​បានសំរេចភារកិច្ចអញ្ចើញគ្រួសារកូនក្រមុំចូលផ្ទះ។”

        ទិវាអាពាហ៍-ពិពាហ៍របស់គ្រួសារជនជាតិ San Chi ក៏ជាទិវាសប្បាយរបស់​ភូមិ​ទាំងមូល។ នៅពេលយប់កំលោះក្រមុំប្រមូលផ្ដុំច្រៀងឆ្លើយឆ្លងអំណរឲ្យប្តី​ប្រពន្ធ។​សំនៀងបានអូសបន្លាយពេញយប់បង្ហាញភាពស្មោះសរបស់ជនគ្រប់រូប​លៃទុកសំរាប់ប្តីប្រពន្ធវ័យក្មេងឈានទៅជីវភាពរស់នៅថ្មី៕

TAG
វិសេសវិសាលទម្លាប់អាពាហ៍-ពិពាហ៍របស់ជនជាតិ San Chi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត