logo

វិហារអក្សរសាស្រ្ត Bac Ninh

2014/3/19 | 08:05:22

វិហារអក្សរសាស្រ្ត Bac Ninhជាកន្លែងធ្វើសក្ការះបូជាខុងជី
និងបណ្តាបណ្ឌិតទេពកោសល្យក្រោមរបបសក្តិភូមិវៀត
ណាម។សំណង់នេះត្រូវបានស្គាល់ប្រដល់ដូចជានិមិត្តរូប
នៃប្រពៃណីព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជន​
Bac Ninh(ឬ Kinh Bac ​ភាគខាងជើងវៀតណាម​)។

Vovworld-ស្ថិតនៅកណ្តាលទីក្រុងBac Ninh (មានចម្ងាយពីរដ្ឋធានីហាណូយ
ប្រមាន៣០គីឡូ​មែត្រប៉ែកខាងកើត) វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន​
សាងសង់ឡើង ក្រោមជើងភ្នំ Chau Son នៅតំបន់ Thi Cau។តាមលោកNguyen
 Duy Nhatនាយកគណះគ្រប់គ្រងកេរ្តិ៍ដំណែលខែត្រBac Ninh ថា៖ នាឆ្នាំ១៨៩៣
សំណង់នេះត្រូវបានផ្លាស់កន្លែងទៅសង្កាត់Dai Phucនៅ ទីក្រុងBac Ninh។ដើម្បី
ត្រៀមរៀបចំឲ្យការងារ​នេះលោក Do Trong Vyមន្រ្តីទទួលបន្ទុក​សិក្កាធិការតំបន់
 Kinh Bac​​ បានសំ​រេចអោយប​ង្កើតផ្ទាំងសិលាចារឹត ចំនួន១២ហើយឆ្លាក់ឈ្មោះ
បណ្ឌិតចំនួន៦៧៧រូបដែលបានប្រសិទ្ឋិនាមក្នុងការប្រឡងស្តេចនៅតំបន់។លោក
Nguyen Duy Nhatអោយដឹងថា៖“ នាឆ្នាំ១៩២៨ វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន
ជួសជុលកែលំអឡើងវិញ។និងលើកនេះផ្ទាំងសិលាចារឹត១ទៀតត្រូវបានសាងសង់
ឡើង។សំណង់នេះបាន​ក្លាយទៅជាកន្លែងធ្វើសក្ការះបូជាខុងជីនិងបណ្តាបណ្ឌិត
មានដើមកំណើត Kinh Bac​​ ដែលបានលើកដម្កើងក្រោមរបបសក្តិភូមិវៀតណាម។ “

                                 

ផ្ទាំងសិលាចារឹត បណ្ឌិត១ផ្ទាំង(រូបថត​VNA)

សព្វច្ងៃនេះនៅវិហារអក្សរសាស្រ្ត Bac Ninhមានផ្ទាំង សិលាចារឹត ទាំង១៥និង ផ្ទាំង
សិលាចារឹត ធំបំផុតមានផ្ទៃជិត១០ម៉ែត្រក្រឡា។លើ ផ្ទាំងសិលាចារឹតនេះគេអាច
ស្វែងរកប្រវត្តិសាស្រ្តនៃ វិហារអក្សរសាស្រ្តក៍ដូចជាការរួមវិភាគទានរបស់បណ្តា
បណ្ដិតដ៍ល្បីឈ្មោះ។លោកNguyen Duy Nhatអោយដឹងថែមទៀតថា៖“វិហារអក្សរ
សាស្រ្ត Bac Ninhជានិមិត្តរូបនៃប្រពៃណីព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជន​
Bac Ninh។Bac Ninhជាតំបន់១ក្នុងចំណោមតំបន់ដែល  មានបណ្ឌិតជាច្រើនកុះករ
ត្រូវបាន​ប្រសិទ្ឋិនាមក្រោមរបបសក្តិភូមិ។“

​​​​​​​​​​​​​​​​​​​                      

វិហារអក្សរសាស្រ្ត Bac Ninh(រូបថត​VNA)

វិហារអក្សរសាស្រ្ត Bac Ninhជា វិហារអក្សរសាស្រ្ត១ក្នុងចំណោម៣ វិហារអក្សរសាស្រ្ត
ធំបំផុតនៅប្រទេសវៀតណាមបន្ទាប់ពី វិហារអក្សរសាស្រ្តនៅទីក្រុងហាណូយនិងទី
ក្រុងHue។ជារៀងរាល់ឆ្នាំរមណីយដ្ឋាននេះទទួលសិស្សានុសិស្សពូកែមកអុធធូបរា
យការណ៍ជោគជ័យជាមួយជីដូនជីតាបន្ទាប់ពីការប្រឡងនិមួយៗ។លោក Hoang Huy
Hoi ប្រធានគណះគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលវិហារអក្សរសាស្រ្ត Bac Ninhចែករំ
លែកថា៖“មុនឬក្រោយការប្រឡងចុងឆ្នាំសិក្សាសិស្សានុសិស្សជាច្រើនកុះករមកដល់
ទីនេះ ដើម្បីអុធធូបរំលឹកគុណបណ្តាបណ្ឌិត។ពីនោះធ្វើតាមគំរូទាំងនេះក្នុងបំណង
មានការរួមវិភាគទានជាច្រើនសំរាប់ប្រទេសជាតិនិងសង្គម។“
វិហារអក្សរសាស្រ្ត Bac Ninh​នៅបានស្គាល់ដល់ដោយសំណង់ស្ថាបត្យកម្មវិសេស
វិសាលនានា។វានឹងក្លាយទៅជាកន្លែងទេសចរណ៍វ​ប្បធម៌ប្រពៃណីរបស់ខែត្រក្នុង
អនាគតជាពិតប្រាកដ៕

TAG
VOV/វិហារអក្សរសាស្រ្ត Bac Ninh/ភាគខាងជើងវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត