logo

សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅអាមេរិក

2016/7/13 | 07:16:12
(VOVworld) – សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើត
ប្រចាំឆ្នាំលើកទី ៦ បានប្រព្រឹត្តទៅ នាថ្ងៃទី ១២ កក្កដា
 នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ
 (CSIS) នៅ​រដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក)។ 

សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅអាមេរិក (Image: VNA)

(VOVworld) – សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតប្រចាំឆ្នាំលើកទី ៦ បាន
ប្រព្រឹត្តទៅ នាថ្ងៃទី ១២ កក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ
 (CSIS) នៅ​រដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក)។ សិក្ខាសាលាទទួលបានការយកចិត្តទុក
ដាក់របស់សាធា រណមតិដោយសារវាត្រូវបានរៀបចំឡើងនៅប៉ុន្មានម៉ោងបន្ទាប់
ពីតុលាការអជ្ញាកណ្ដាល អចិន្ត្រៃយ៍អន្តរជាតិ (PCA) ចេញសាលក្រមអំពីការប្តឹង
តវ៉ារបស់ហ្វីលីពីនចំពោះ សេចក្តីប្រកាសអធិបតេយ្យភាពខុសឆ្គងរបស់ចិននៅ
សមុទ្រខាងកើត ក្នុងនោះ អះអាងថា៖ សំណូមពររបស់ចិនអំពីសិទ្ធិប្រវត្តិសាស្ត្រ
ចំពោះតំបន់សមុទ្រស្ថិតនៅផែនទី ៩ កំណាត់គឺផ្ទុយទៅនឹងអនុសញ្ញារបស់ អ.ស.ប.
 អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ចិនមិនដើរតួនាទីប្រវត្តិសាស្ត្រណាមួយ
ឡើយចំពោះតំបន់សមុទ្រនានានៅសមុទ្រខាងកើត ហើយគ្មានមូលដ្ឋានគត្តិយុត្ត
ក្នុងការលើកឡើងសេចក្តីប្រកាសខាងអធិបតេយ្យភាពអំពីសិទ្ធិ ប្រវត្តិសាស្ត្រចំពោះ
ប្រភពធនធានធម្មជាតិស្ថិតនៅផែនទី ៩ កំណាត់ទេ។ ក្នុងបទសន្ទរកៈថា នៅ
ពិធីបើកសិក្ខាសាលានេះ ព្រឹទ្ធសមាជិកអាមេរិក លោក Dan Sullivan បានស្វាគមន៍
 សាលក្រមរបស់ PCA ហើយវាយតំលៃថា៖ សាលក្រមនេះគឺជាឱកាសផងនិងការ
សាកល្បង ផងចំពោះភាគីទាក់ទិននានានៅសមុទ្រខាងកើត។ លោក Dan Sullivan
 បានដាស់តឿន ចិនដើរតួនាទីជាភាគីមានការទទួលខុសត្រូវមួយក្នុងសហគមន៍
អន្តរជាតិ ហើយប្រតិបត្តិតាម សាលក្រមរបស់ PCA ផងដែរ។ សិក្ខាសាលាអំពី
ជំលោះនៅសមុទ្រខាងកើតបានទាក់ទាញ ការចូលរួមរបស់អ្នកជំនាញការអ្នក
ប្រាជ្ញជួរមុខនិងមន្ត្រីជាន់ខ្ពស់មកពីអាមេរិក ហ្វីលីពីន វៀតណាម ជប៉ុន ចិន
 អូស្ត្រាលីនិងម៉ាឡេស៊ី៕ 

TAG
VOV WORLD/សិក្ខាសាលា/បញ្ហានៅសមុទ្រខាងកើត/រៀបចំឡើង/អាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត