logo

សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅស្វីស

2016/12/6 | 06:56:12
(VOVworld) – សិក្ខាសាលាអន្តរជាតិដោយប្រធានបទ
 «ជំលោះនៅសមុទ្រខាង កើត - សាលក្រមនៃតុលាការ
អាជ្ញាកណ្ដាលតាមមាត្រាលេខ ៧ នៃសន្ធិសញ្ញា អ.ស.ប
. ស្តីពីច្បាប់សមុទ្រនិងការអនុវត្តសាលក្រម» បាន
ប្រព្រឹត្តទៅនាថ្ងៃទី ៦ ធ្នូ នៅទីក្រុង Geneva (ស្វីស)។
សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅស្វីស (VNA)


(VOVworld) – សិក្ខាសាលាអន្តរជាតិដោយប្រធានបទ «ជំលោះនៅសមុទ្រខាង
កើត - សាលក្រមនៃតុលាការអាជ្ញាកណ្ដាលតាមមាត្រាលេខ ៧ នៃសន្ធិសញ្ញា
អ.ស.ប. ស្តីពីច្បាប់សមុទ្រនិងការអនុវត្តសាលក្រម» បានប្រព្រឹត្តទៅនាថ្ងៃទី
៦ ធ្នូ នៅទីក្រុង Geneva (ស្វីស)។ លោក Pierre Schifferi សមាជិកមួយរូបនៃក្រុម
មេធាវីទីក្រុង Geneva បានឲ្យដឹងថា៖ អ្នកជំនាញការណ៍ចំនួន ៩ នាក់លើវិស័យ
ច្បាប់និងទំនាក់ទំនងអន្តរជាតិមកពីសកលវិទ្យាល័យវិទ្យាស្ថានស្រាវជ្រាវរបស់
អាមេរិក អង់គ្លេស បែលហ្ស៊ីក អ៊ីតាលីនិងអូស្ត្រាលី។ បណ្ដាអង្គសន្និសីទបាន
 ពិភាក្សាអំពីបញ្ហាចំនួន ២ គឺ៖ ជំលោះលើសមុទ្រខាងកើតនិងសាលក្រមនៃតុលា
 ការអាជ្ញាកណ្ដាលដែលត្រូវបានបង្កើតតាមមាត្រាលេខ ៧​ នៃសន្ធិសញ្ញា​ អ.ស.ប​.
 ស្តីពីច្បាប់សមុទ្រ (UNCLOS) ការអនុវត្តសាលក្រមរបស់តុលាការអាជ្ញាកណ្ដាល
និងសន្តិវិធីដោះស្រាយជំលោះនៅសមុទ្រខាងកើត។ មេធាវី Pierre Schifferi បាន
ឲ្យដឹងថា៖ គោលដៅនៃការរៀបចំសិក្ខាសាលាលើកនេះនៅទីក្រុង Geneva (ស្វីស)
 សំដៅស្វែងរកការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសារព័ត៌មាន ឆាក​នយោ
បាយអន្តរជាតិ ក៏ដូចជា សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅសមុទ្រ
ខាងកើតដែលមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ហើយអាចកើនមានឡើងភាពតាន
តឹង នយោបាយនិងយោធាធ្ងន់ធ្ងរលើពិភពលោក៕ 

TAG
VOV WORLD/សិក្ខាសាលា/អន្តរជាតិ/សមុទ្រខាងកើត/ស្វីស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត