logo

សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១១ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ

2019/11/7 | 10:52:14
(VOVWORLD) - អ្នកស្រាវជ្រាវ Bill Hayton នៅកម្មវិធីអាស៊ី-ប៉ាស៊ីហ្វិកចំណុះវិទ្យាស្ថានរាជ វង្សានុវង្សអំពីទំនាក់ទំនងអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតជាប្រចាំឆ្នាំរបស់វៀតណាម ដោយចាត់ ទុកថា វេទិកាយ៉ាងដូច្នេះនឹងរួមចំណែកទៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុង តំបន់។
 សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១១ ទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញា អ្នកស្រាវជ្រាវ និងជំនាញការទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ (រូបថត៖ nld.com.vn)

  ដោយមរតកប្រពៃណីផ្លាស់ប្ដូរយ៉ាងស្មោះត្រង់និងបើកចំហក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅ សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១១ ដែលកំពុង ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ របស់ វៀតណាម កាន់តែទាក់ទាញការយកចិត្ត ទុកចិត្តរបស់មជ្ឈដ្ឋានអ្នកប្រាជ្ញា អ្នកស្រាវជ្រាវ និងជំនាញការទាំងជាតិនិងអន្តរជាតិ ហើយក្លាយទៅជាវេទិកាសន្តិសុខក្រៅផ្លូវការដ៏សំខាន់មួយនៅក្នុងតំបន់។

        អ្នកស្រាវជ្រាវ Bill Hayton នៅកម្មវិធីអាស៊ី-ប៉ាស៊ីហ្វិកចំណុះវិទ្យាស្ថានរាជ វង្សានុវង្សអំពីទំនាក់ទំនងអន្តរជាតិអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតជាប្រចាំឆ្នាំរបស់វៀតណាម ដោយចាត់ ទុកថា វេទិកាយ៉ាងដូច្នេះនឹងរួមចំណែកទៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

        ថ្លែងនៅសិក្ខាសាលា លោកបណ្ឌិត Hoang Ngoc Giao ប្រធានវិទ្យាស្ថាន ស្រាវជ្រាវគោលនយោបាយ ច្បាប់និងការអភិវឌ្ឍ បានចាត់ទុកថាវៀតណាមនិង ប្រទេសអាស៊ានដទៃត្រូវការស្រុះចិត្តគំនិតដើម្បីរួមជាមួយចិនសម្រេចបាននូវ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ លោកបានថ្លែងថា៖

        “យើងមាន DOC ជាសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់ប្រទេសអាស៊ាន ទាំងអស់និងចិន ដែលបានចុះហត្ថលេខាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែ វាត្រឹមតែជា សេចក្ដីថ្លែងការណ៍មួយដោយត្រឹមមានលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះ មិនមានលក្ខណៈ ចាប់បង្ខំខាងគតិយុត្តនោះឡើយ។ ប្រសិនបើភាគីនានាមានសុឆន្ទៈនោះ គឺរាល់ គោលការណ៍ប្រតិបត្តិក្នុង DOC នឹងត្រូវបានគោរពយ៉ាងហ្មឺងម៉ាត់ ប៉ុន្តែគួរអោយ សោកស្ដាយថា ភាគីចិននាពេលកន្លងទៅមានសកម្មភាពឯកតោភាគីដែលរំលោភ បំពានលើគោលការណ៍នានារបស់ DOC។ ច្បាស់លាស់ណាស់ថា ចិនកំពុងបាត់ បង់រូបភាពរបស់ខ្លួនទាក់ទិនដល់កិត្យានុភាពអន្តរជាតិ ឋានៈអន្តរជាតិនិងទំនួល ខុសត្រូវនយោបាយអន្តរជាតិ។ គេសូម្បីតែមិនគោរពការសន្យារបស់ខ្លួនឯងនោះ ឡើយ។ ហេតុដូច្នេះហើយ សាធារណៈមតិអន្តរជាតិត្រូវតែដឹងពីប្រការនេះ”។

        គួរបញ្ជាក់ថា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត ក្រោម ប្រធានបទ “កិច្ចសហប្រតិបតិ្តការដើម្បីសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់” ត្រូវ បានវិទ្យាស្ថានការទូតវៀតណាមសហការជាមួយសមាគមន៍មេធាវីវៀតណាមនិងមូលនិធិជួយឧបត្ថម្ភការស្រាវជ្រាវសមុទ្រខាងកើត រៀបចំឡើង សំដៅរួមចំណែក ជួយអោយសហគមន៍អន្តរជាតិយល់និងបន្តគាំទ្រចំពោះបុព្វហេតុតស៊ូការពារ អធិបតេយ្យភាពស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រខាងកើត/សិក្ខាសាលា/អន្តរជាតិ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត