logo

សកម្មភាពជូនពរឆ្នាំថ្មីដល់កងទ័ពនិងប្រជាជននៅលើកោះតាមតំបន់សមុទ្រភាគនិរតី

2026/1/10 | 08:32:22
(VOVWORLD) - នាថ្ងៃទី៩ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេស ភូ គួក ខេត្តអានយ៉ាង នាវានៃកងពលតូចលេខ ១២៧ បញ្ជាការដ្ឋានតំបន់លេខ៥ នៃកងទ័ពជើងទឹក បានចេញដំណើរជូនគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងមកពីបណ្តាខេត្ត ក្រុង អាជីវកម្ម និងអ្នកសារព័ត៌មានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កងទ័ពនិងប្រជាជននៅលើកោះនានាក្នុងតំបន់សមុទ្រភាគនិរតីរបស់វៀតណាម ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមី អដ្ឋស័ក ២០២៦។
ក្រុមការងារប្រគល់អំណោយដល់បញ្ជាការដ្ឋានតំបន់ទី៥នៃកងទ័ពជើងទឹកនិងស្ថាប័ន អង្គភាពនានានៅ ភូគួក។ (រូបថត៖ Huyen Trang/VOV5)

គណៈប្រតិភូបានទៅសួរសុខទុក្ខ ជូនណោយ និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល យុទ្ធជន  កងកម្លាំង និងប្រជាជននៅលើកោះ ភូគួក  ថូ ជូ (Thổ Chu) ហនខោយ (Hòn Khoai)  ណាម យូរ  និងហ័ន ដុក (Hòn Đốc)  ក្នុងរយៈពេលប្រមាណ ៦ ថ្ងៃ ជាមួយនឹងចម្ងាយជាង ៣៦៥ម៉ាយល៍សមុទ្រ (ស្មើនឹងជាង ៦៥០គីឡូម៉ែត្រ)។ លោកវរសេនីយ៍ឯក ម៉ៃ ដាំង យាញ់ អនុប្រធាន និងជាប្រធានសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ៥ បានឲ្យដឹងថា៖

“សកម្មភាពទាំងនេះបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន អាជីវកម្ម និងប្រជាជននៃខេត្ត និងក្រុងនានា ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ  នាំមកនូវការគាំទ្រទាំងស្មារតី និងសម្ភារៈដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៅក្នុងតំបន់សមុទ្រ និងកោះ។ តាមនោះ បង្កើតជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់កម្មាភិបាល យុទ្ធជន ប្រជាជន និងកងកម្លាំងដែលឈរជើងនៅតំបន់ភ្នំ និងកោះដាច់ស្រយាល ដើម្បីជំនះរាល់ការលំបាក និងខិតខំបំពេញភារកិច្ចរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន”។

ក្នុងឱកាសនេះ គណៈប្រតិភូមកពីមូលដ្ឋាននានានិងអាជីវកម្ម  បានប្រគល់អំណោយដល់បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ និងស្ថាប័ន និងអង្គភាពក្រោមឱវាទរបស់ខ្លួន។ ក្រៅពីនោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ បានបំផុសចលនាប្រឡងប្រណាំង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំងផងដែរ៕

TAG
VOV/VOVworld/ជូនពរឆ្នាំថ្មី/កងទ័ព/ប្រជាជន/កោះ/សមុទ្រ/ភាគនិរតី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត