logo

សកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋសភាវៀតណាម

2012/7/5 | 07:54:22
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន
មកសាកសួសុខទុកនិងសំណេះសំណាលជាមួយ
ថ្នាក់ដឹកនាំ គ្រូបង្រៀនកម្មាភិបាលស្រាវជ្រាវនិង
សិក្ខាកាមរបស់សាលាសភាបណ្តិតនយោបាយ
និងរដ្ឋបាលជាតិឡាវ។
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាថ្ងៃទី ៤ កក្កដា ប្រធានរដ្ឋសភាវៀតណាម
 Nguyen Sinh Hung បានមកសាកសួសុខទុកនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្រៀនកម្មាភិបាលស្រាវជ្រាវនិងសិក្ខាកាមរបស់សាលាសភាបណ្តិតនយោបាយ និងរដ្ឋបាលជាតិឡាវ។  នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមបាន សង្កត់ធ្ងន់ថា៖ ឡាវក៏មានបទពិសោធន៍ដ៏ថ្លៃថ្នូរ ក្នុងការងារកសាងរដ្ឋអំណាចមានប្រសិទ្ធភាព។ 
ក៏ក្នុងពិធីសំណេះសំណាលនេះដែរប្រធានរដ្ឋសភាវៀតណាមបានផ្លាស់ប្តូរបទពិ
សោធ របស់វៀតណាមអំពីបញ្ហាកសាងនីតិរដ្ឋសង្គមនិយម។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន ចាកចេញពីរដ្ឋធានីវៀងច័ន្ធនិងទៅទស្សនានៅខេត្ត Luang Prabang។

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងនាយករដ្ឋមន្ត្រីឡាវ Thongsin Thammavong

នាព្រឹកថ្ងៃទី ៥ កក្កដា នៅខេត្ត Luang Prabang ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបជាមួយសមាគមអាណិកជន
វៀតណាម និងកម្មាភិបាល បុគ្គលិក នៃអគ្គស្ថានកុងស៊ូលវៀតណាមប្រចាំនៅខេត្ត
 Luang Prabang។ មុននោះ នារសៀលថ្ងៃទី ៤ កក្កដា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចខេត្ត Luang Prabang ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់
ថា៖ ទំនាក់ទំនងរវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ក្នុង
ប៉ន្មាន ឆ្នាំកន្លងទៅ បន្តអភិវឌ្ឍន៍ល្អប្រសើ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាម ឡាវ ត្រូវបានបង្កើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យវិនិ
យោគនិង ពាណិជ្ជកម្មមានប្រសិទ្ធភាព ដែលរួមចំណែកចូលក្នុងកិច្ចការអភិវឌ្ឍន៍
និងកសាង សេដ្ឋកិច្ច សង្គម នៅប្រទេសនិមួយៗ។ ដោយការខំប្រឹងប្រែងរបស់
បក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាពិសេសនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ នឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ឆ្លើយតបនឹងគោលបំណងរបស់ប្រជាជននៃ
ប្រទេសទាំង ២។ នេះគឺជាមូលដ្ឋានដ៏ សំខាន់ឲ្យការបន្តជំរុញយ៉ាងខ្លាំងកិច្ច
សហប្រតិបត្តិការរវាងបណ្ដាតំបន់នៅឡាវនិង វៀតណាម ថែមទៀត ក្នុងរយៈ
ពេលខាងមុខ។ នារសៀលថ្ងៃទី ៥ កក្កដា ប្រធានរដ្ឋសភាវៀតណាមនិង
គណៈប្រតិភូអញ្ចើញត្រឡប់មកប្រទេសវិញ បញ្ចប់ ដំណើរទស្សនកិច្ចមិត្តភាព
ជាផ្លូវការឡាវ ប្រកបដោយជោគជ័យ៕

TAG
សកម្មភាព/ដំណើរទស្សនកិច្ចជាផ្លូវការ/ប្រធានរដ្ឋសភាវៀតណាម/ឡាវ/Nguyen Sinh Hung/Luang Prabang.


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត