logo

សកម្មភាពបើកសំណាងដីនានិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦

2026/2/17 | 09:22:12
(VOVWORLD) - ថ្ងៃទី ១៧ ខែកុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២៣០០នាក់ មក “បើកសំណាងដី” វិស័យទេសចរណ៍របស់ខេត្តក្វាងនិញ។
នៅព្រឹកថ្ងៃដំបូងនៃបុណ្យតេត កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងមានសកម្មភាពមមាញឹក ដោយបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២៣០០នាក់ ដែលមកទស្សនាខេត្តក្វាងនិញ (រូបថត៖ VOV)

នាវាទេសចរណ៍ប្រណីតពីរគ្រឿងគឺ Seabourn Encore និង Piano Land បានចូលចតនៅកំពង់ផែ អមដោយសំឡេងស្គរ និងពណ៌ក្រហមភ្លឺនៃទង់និងផ្កា ដែលជាការចាប់ផ្តើមនៃនាវាទេសចរណ៍អន្តរជាតិចំនួនប្រាំគ្រឿងជាប់ៗគ្នា ដែលបានមកទស្សនាបើកសំណាងដីតំបន់បេតិកភណ្ឌនេះ នៅដើមឆ្នាំមមី អដ្ឋស័ក ២០២៦។

លោក ប៊ុយ ហ្វាង ទួន អនុប្រធានប្រតិបត្តិការនៅកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង បានចែករំលែកថា៖  “ស្វាគមន៍ភ្ញៀវទេសចរ យើងផ្តល់ជូននូវផលិតផលទេសចរណ៍ និងបទពិសោធន៍វប្បធម៌តាមរយៈការសម្តែងសិល្បៈប្រជាប្រិយ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ យើងក៏បានសម្របសម្រួលជាមួយក្រុមហ៊ុននាវាទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ទាំងអស់នៅទូទាំងពិភពលោក ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍ក្វាងនិញ។ លើស ពីនេះ យើងបានជួសជុល និងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ដោយធានាបាននូវដំណើរការសេវាកម្មប្រកបដោយសុវត្ថិភាព ដូច្នេះភ្ញៀវទេសចរដែលមកទស្សនាតំបន់បេតិកភណ្ឌនេះ នឹងទទួលបានបទពិសោធន៍ថ្មីៗ និងបំផុសគំនិតជាច្រើន”។

នៅឆ្នាំ ២០២៦នេះ ខេត្តក្វាងនិញមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ២២ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិចំនួន ៥,២ លាននាក់ ដែលបង្ហាញពីបំណងប្រាថ្នា សម្រាប់ល្បឿនរហ័សចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិអភិវឌ្ឍន៍ថ្មីដំណាក់កាល ២០២៦ - ២០៣០៕

TAG
VOV/VOVworld/សកម្មភាព/បើកសំណាងដី/នានិទាឃរដូវ/ឆ្នាំមមី អដ្ឋស័ក ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត