logo

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងសន្និសីទកំពូលនុយក្លេអ៊ែលើកទី២

2012/3/27 | 10:23:14
នាថ្ងៃទី ២៧ មិនា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង
សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី ២ បានប្រ
ព្រឹត្តទៅបណ្ដាសម័យប្រជុំតាមរបៀបវារៈជាផ្លូវការ។ 
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានបទថ្លែងមតិនៅទីនេះ។ 

នាថ្ងៃទី ២៧ មិនា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរ
លើកទី ២ បានប្រព្រឹត្តទៅបណ្ដាសម័យប្រជុំតាមកម្មវិធីនៃរបៀបរារៈជាផ្លូវការ។ថ្លែង
មតិនៅ ទីនេះ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានសង្កត់ធ្ងន់ដល់ការ
រំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរគឺជា បណ្ដាកត្តារសំខាន់បំធុត
ដើម្បីកាត់បន្ថយគ្រោះអសន្នចំពោះសន្តិសុខនិងសុវត្តិភាពនុយក្លេអ៊ែរ ក្នុងពេលដែល
ប្រទេសនិមួយៗក៍មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ថាមពលនិងបច្ចេកវិទ្យា
នុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា៖ វៀតណាមបាននិងកំពុងសកម្មកសាងក្របខ័ណ្ឌច្បាប់ហេដ្ឋារចណាសម្ព័ន្ធសុវត្តិ
ភាព សន្តិសុខ និងចូលរួមបណ្ដាសន្ធិសញ្ញាអន្តរជាតិ ដើម្បី អនុវត្តបណ្ដាកិច្ចសន្យា
របស់ខ្លួន ប្រកបដោយមានប្រសិទ្ធភាព។ វៀតណាមរួមជាមួយ បណ្ដាប្រទេសសមា
ជិកអាស៊ាន ផ្សេងៗទៀត បន្តជំរុញការកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព
ស្ថិរភាព និងគ្មានអាវុធនុយក្លេអ៊ែរក្នុងនោះមានការលើកទឹកចិត្តប្រទេសមានអាវុធនុយក្លេ
អ៊ែរនានាចូលរួមចុះហត្ថលេខាលើពិធីសាររបស់សន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយ
ក្លេអ៊ែរ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak ក្នុងសន្និសីទកំពូលនុយក្លេអ៊ែលើកទី ២
(Image: Internet)

នាយករដ្ឋមន្រ្តីអះអាងជាថ្មីម្តងទៀតថា៖ ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍន៍
កម្មវិធីថាមពលនុយក្លេអ៊ែរ សំដៅឆ្លើយតបនឹងតំរូវការ សន្តិសុខថាមពលជាតិ។ បញ្ចប់
សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី ២ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជា
មួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសបានអនុម័ត្តជាឯកច័ន្ធលើសេចក្ដីថ្លែងការណ៏រួម
 របស់សន្និសីទដោយ អះអាងនូវការប្ដេជ្ញាចិត្ត ជំរុញបណ្ដាវិធានការ ធានាសុវត្ថិភាព
សន្តិសុខ លើបញ្ហាធំៗ ចំនួន 11 ដែលក្នុងនោះមាន៖ រចនាសម្ព័ន្ធសន្តិសុខនុយក្លេអ៊ែរ
លើពិភពលោកទាងមូល តួនាទីរបស់ទីភ្នាក់ងារថាមពលបរមាណូ (IAEA) ជាដើម។
សន្និសីទក៏បានឯកភាព ថា សន្និសីទ កំពូលសន្តិសុខនុយក្លេអ៊ែរ លើកក្រោយ នឹងបាន
រៀបចំ នាឆ្នាំ ២០១៤ នៅហូឡង់៕


TAG
សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែលើកទី ២/Seoul/កូរ៉េខាងត្បូង/នាយករដ្ឋមន្ត្រី/Nguyen Tan Dung/វៀតណាម.


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត