logo

សកម្មភាពរបស់ប្រធានគុយបា Raul Castro Ruz នៅវៀតណាម

2012/7/9 | 07:55:51
នាយប់ថ្ងៃទី ៨ កក្កដាអគ្គលេខាគណៈកម្មាធិការមជ្ឃឹម 
បក្សកុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានរៀប 
ចំពិធីជប់លៀងដ៏មហោឡារឹកជូនប្រធានគុយបា Raul Castro Ruz។

នាថ្ងៃទី ៩ កក្កដា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន​ទទួលជួបសន្ទនា
ជាមួយ ​នាយឧត្តម​សេនីយ៍ Raul Castro Ruz ​លេខា​ទីមួយ ​គណះកម្មាធិការ​មជ្ឈឹម​បក្ស​ ​កុម្មុយនីស្តគុយបា ​ប្រធាន​ក្រុម​​ប្រឹក្សាររដ្ឋ និងជា​ប្រធាន​ក្រុម ប្រឹក្សារ​រដ្ឋមន្ត្រី​គុយបា​ដែលកំពុងបំពេញ​ទស្សន​កិច្ច​​មិត្តភាពជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភា​ Nguyen
Sinh Hung បានសម្ដែងនូវជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ ​នឹងរួមចំណែកបង្កើនទំនាក់ទំនង មិត្តភាពប្រពៃណី ពិសេសរវាងប្រជាជាតិទាំងពីរ
 ប្រទេសទាំងពីរ វៀតណាម និងគុយបា។ ប្រធានរដ្ឋសភា​ Nguyen Sinh Hung ​អះអាង​ថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលគាំទ្រ ​ជួយឧបត្ថម្ភ​បុព្វហេតុ​បដិវត្តន៍​របស់គុយបា និងមានគោលបំណងថា៖ គុយបាអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រធាន
រដ្ឋសភា​ Nguyen Sinh Hung បានអោយ​ដឹង​ថា៖​រដ្ឋសភាវៀតណាម បានបង្កើត​ក្រុម
សមាជិក​សភា មិត្តភាព វៀតណាម-គុយបា។រដ្ឋសភាវៀតណាម នឹងធ្វើអស់ពីកម្លាំង
កាយ​ចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ រដ្ឋសភាគុយបា បន្តពូនជ្រុំ​អោយចំណងមិត្តភាព ​ប្រពៃណី កាន់តែស៊ីជំរៅ ពីមួយថ្ងៃទៅ ១ ថ្ងៃ សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការ
រវាង​ប្រទេសទាំងពីរ ឡើងកំពស់ថ្មី។

    ​
ប្រធានគុយបា Raul Castro Ruz និងប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung.
(Image: VOV online)


មុននោះ នាយប់ថ្ងៃទី ៨ កក្កដា អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្សកុម្មុយនិស្ត
វៀតណាម Nguyen Phu Trong បានរៀបចំពិធីជប់លៀងដ៏មហោឡារឹកជូនប្រធាន
គុយបា  Raul Castro Ruz។ ថ្លែងមតិនៅពិធីជប់លៀង អគ្គលេខាបក្ស Nguyen Phu
Trong បានលើកច្បាស់ថា៖
“ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ស្មោត្រង់ ទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង ២
រដ្ឋទាំង ២ និងប្រជាជននៃប្រទេសយើងទាំង ២ ត្រូវបានលោកប្រធានហូជីមិញ
មគ្គទេ្ទសក៍ Fidel Castro Ruz និងថ្នាក់ដឹកនាំគ្រប់ជំនាន់របស់ប្រទេសទាំង ២
ពូនជ្រុំដោយឥតឈប់ឈរ។ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធាន Raul
Castro Ruz គឺជា ការបន្តឲ្យការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងបក្សទាំង ២ ប្រទេស
ទាំង ២ និងការអនុវត្តបណ្ដាការព្រមព្រៀងនិងសេចក្តីថ្លែងការរួម វៀតណាម-
គុយបា ក្នុងរយៈពេលថ្មីនេះ។ វៀតណាមសន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ឲ្យកាន់តែ
ស៊ី ជំរៅ ជំរុញបណ្ដាវិធានការសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បីបង្កើនប្រសិទ្ធភាពឲ្យ សមស្របនឹងលក្ខណៈថ្មីនិងផលប្រយោធន៍របស់ប្រទេសនិមួយៗ រួមចំណែកចូល
ក្នុងកិច្ចការកសាងនិងការពារមាតុភូមិនៅវៀតណាមនិងគុយបា។”

នារសៀលថ្ងៃទី ៨ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធាន Raul Castro Ruz ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថា៖ វៀតណាមនិងគុយបាត្រូវបង្កើនសកម្មភពសហប្រតិបត្តិការលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឲ្យខ្លាំងក្លាថែមទៀត។ 

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានជួប សន្ទនាជាមួយប្រធាន Raul Castro Ruz ។ (Image: TTXVN)


រីឯខ្លួនវិញ ប្រធាន Raul Castro Ruz បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជនគុយបា មុនក៏ដូចជាក្រោយ ជានិច្ចកាល មានគោលបំណងបង្កើននិងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទទួលបទពិសោធដ៏ថ្លៃថ្នូក្នុង ដំណាក់កាលផ្លាស់ប្តូរថ្មីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិពីភាគីវៀតណាម។ គុយបាក៏ចង់បន្តទទួលការគាំទ្ររបស់វៀតណាមចំពោះគុយបានៅបណ្ដាវេទិការ
អន្តរជាតិនិងតំបន់តទៅទៀត៕

TAG
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម/Nguyen Phu Trong/ពិធីជប់លៀង/ប្រធាន/គុយបា/Raul Castro Ruz

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត