logo

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅប្រទេសគុយបា។

2012/4/11 | 10:48:02
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu
Trong បានអញ្ចើញចូលរួម​ពិធីមិទ្ទីងចំណងមិត្តភាព​សាមគ្គីភាពដែលបានរៀបចំនៅស្ពានកំពង់ផែ Lavana
រដ្ឋធានី La Havan និងជួបសន្ទនាជាមួយប្រជាជន
រដ្ឋធានី ទស្សនាគំរោងការ​សហប្រតិបត្តិការផលិតកម្ម
ស្រូវរវាងវៀតណាមនិងគុយបានៅស្រុក Palasios ខេត្ត
Pinar del Rio។

VOV- បន្តដំណើរទស្សនកិច្ចមិត្តភាពនៅសាធារណរដ្ឋគុយបា នាថ្ងៃទី
១១មេសា​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន
អញ្ចើញចូលរួម​ពិធីមិទ្ទីងចមណងមិត្តភាពសាមគ្គីភាពដែលបានរៀបចំ
នៅស្ពានកំពង់ផែ Lavana រដ្ឋធានី La Havan និងជួបសន្ទនាជាមួយ
ប្រជាជនរដ្ឋធានី ទស្សនាគំរោងការ​សហប្រតិបត្តិការផលិតកម្មស្រូវ​រវាងវៀតណាមនិងគុយបានៅស្រុក Palasios ខេត្ត Pinar del Rio។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានថ្លែងមតិនោពិធីមិទ្ទីង។

ក្នុងការជួបប្រាស្រ័យជាមួយប្រជាជនស្រុក Palasios លោក​អគ្គលេខា
Nguyen Phu Trong បាន​អះអាងថា ចំណងសាមគ្គីភាពនិងមិត្តភាព​រវាងវៀតណាមនិងគុយបាក្នុងរយៈពេល៤ទស្សវត្សកន្លងទៅបាន
ពង្រឹងដោយឥតឈប់ឈរ ក្លាយទៅជាគំរូនៃមនោសញ្ចេតនា​ស្មោះត្រង់ភ្លឺថ្លានិងជាទ្រពសម្ប័ត្តិមិនអាច​កាត់ថ្លៃបានដែល​ប្រទេស​ទាំងពីរជានិច្ចកាលរក្សាពូនជ្រំ។ លោកអគ្គលេខា​បាន​សង្កត់ធ្ងន់ថា​ការចែករំលែកជាមួយបណ្ដាមិត្តគុយបាអំពីផ្លូវឈានឡើងលិទ្ធិ
សង្គមនិយមនៅវៀតណាមនាបច្ចុប្បន្នគឺដើម្បីអះអាងនូវការអភិវឌ្ឍន៍
តាមទឹសដៅសង្គមនិយមមិនត្រឹមតែអាចមានប្រសិទ្ធភាពសកម្មអំពី
សេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងដោះស្រាយបាន​បណ្ដាបញ្ហាសង្គម
ទៀតផង។ អគ្គលេខាបានលើកច្បាស់ថា ដើម្បីទទួលបាន​សមិទ្ធិផល
ដូចសព្វថ្ងៃនេះ វៀតណាមជានិច្ចកាលដឹងគុណ​ដល់បណ្ដាមិត្តភ័ក្ក​
អន្តរជាតិដូចជាគុយបាផង៖
 “ចំពោះប្រជាជនវៀតណាមសាមគ្គីភាព​ជាមួយកុយបាជាបទបញ្ជា
របស់បេះដូង​និងខួរក្បាល។ វៀតណាមជានិច្ចកាលដឹងគុណដល់បក្ស​
និង​ប្រជាជនគុយបាជាបងប្អូន​អំពី​សាមគ្គីភាពការគាំទ្រដ៏ថ្លៃថ្លា​ចំពោះ​បុព្វហេតុរំដោះជាតិនិងដំណើរការ​បដិវត្តវៀតណាម។ ចំពោះប្រជាជន​
វៀតណាម គុយបាជានិច្ចកាលជានិមិត្តរូបនៃ​លិទ្ធិវីរភាពបដិវត្តនិងស្មារតី
សាមគ្គីភាពអន្តរជាតិ នៃឆ័ន្ទះអង់អាចក្លាហាន​ដើម្បី​សេរីភាព វឌ្ឍនភាព
និងគុណធម៍មនុស្ស។”
ប្រជាជនគុយបានិងវៀតណាមជាច្រើនកុគករបានមកចូលរួមពិធីមិទ្ទីង។

 មកទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្មស្រូវរវាងវៀតណាម
និងគុយបានៅខេត្ត Pinar del Rio អគ្គលេខាបក្ស Nguyen Phu Trong បាន
ចាត់ទុកថា នេះ​ជាគំរោងការដ៏មានអត្ថន័យ ជាគំរូសហប្រតិបត្តិការមាន
ប្រសិទ្ធភាព​លើ​ស្មារតីសមាមិត្ត បងប្អូនរវាងវៀតណាមនិងគុយបា។​
អគ្គលេខាបក្ស Nguyen Phu Trong បានសន្យាថា​វៀតណាមនឹងបង្ក​លក្ខណៈងាយស្រួលដើម្បីកម្មវិធី​សហប្រតិបត្តិការកាន់តែបាន​ស៊ីជម្រៅ​និងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
TAG
អគ្គលេខាបក្ស/កុម្មុយនីស្ត/វៀតណាម/គុយបា/Palasios/Pinar del Rio


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត