logo

សាងសង់ផ្ទះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ៖ អំណោយដ៏មានអត្ថន័យនៅចំពោះមុខមហាសន្និបាតបក្សរបស់អង្គទ័ពកងកម្លាំងពិសេស

2026/1/9 | 11:48:19
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមករា អបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស អង្គទ័ពកងកម្លាំងពិសេស បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ រៀបចំពិធីបើកសម្ពោធ និងប្រគល់ផ្ទះដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅក្នុងឃុំហ័រ ធីញ ខេត្តដាក់ឡាក់ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌអនុវត្តន៍ "យុទ្ធនាការ ក្វាងទ្រុង”  ដោយសាងសង់ និងជួសជុលផ្ទះក្នុងល្បឿនរហ័សបំផុត សម្រាប់ប្រជាជននៅភាគកណ្តាលវៀតណាម។
ថ្នាក់ដឹកនាំអង្គទ័ពកងកម្លាំងពិសេសប្រគល់អំណោយដល់គ្រួសារចំនួន ១៨ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។ រូបថត៖ Van Phu

អញ្ជើញថ្លែងនៅក្នុងពិធីនេះ វរសេនីយ៍ឯក ហ័ង ង៉ុក ថាញ់   អនុប្រធានស្នងការនយោបាយនៃកងកម្លាំងពិសេសបានអះអាងថា៖ “យើងសង្ឃឹមថា ប្រជាជននឹងប្រើប្រាស់ផ្ទះដែលទើបសាងសង់ថ្មីប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាសន្តិភាព និងជីវភាពកាន់តែធូធារជាង។ កងកម្លាំងពិសេសនឹងបន្តរួមដំណើរ ជាមួយអាជ្ញាធរនិងប្រជាជនមូលដ្ឋាន ដោយត្រៀមខ្លួនជាស្រេច ដើម្បីបំពេញប្រកបដោយជោគជ័យរាល់ភារកិច្ចទាំងអស់  រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជន និងកសាងខេត្ត ដាក់ឡាក់ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនជាង”

វរសេនីយ៍ឯក ហ័ង ង៉ុក ថាញ់   អនុប្រធានស្នងការនយោបាយនៃកងកម្លាំងពិសេសថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ Van Phu

បន្ទាប់ពីការសាងសង់ជាងមួយខែ នៅថ្ងៃទី៨ ខែមករា កងកម្លាំងពិសេសបានបង្ហើយការសាងសង់ផ្ទះទាំង ១៨ ខ្នង ហើយបានប្រគល់ជូនគ្រួសារនានានៅក្នុងឃុំហ័រធីញ មុនកាលកំណត់ ៦ ថ្ងៃ។  

ទស្សនាផ្ទះថ្មីរបស់គ្រួសារលោក ដាវ បៃ ដែលសាងសង់ដោយកងកម្លាំងពិសេសនៅភូមិ ភូផុង ឃុំហ័រធីញ ខេត្តដាក់ឡាក់។ រូបថត៖ Van Phu

អនុវត្តន៍ “យុទ្ធនាការក្វាងទ្រុង” ដោយនាយករដ្ឋមន្ត្រីបំផុសឡើង កាលពីដើមខែធ្នូ កងកម្លាំងពិសេសបានបង្ហើយលើសពីគោលដៅដែលបានគ្រោងទុក ដោយអនុវត្តការសាងសង់ និងជួសជុលផ្ទះចំនួន ៤៨ ខ្នងនៅក្នុងខេត្តចំនួនពីរគឺខេត្តដាក់ឡាក់ និងខេត្តខាញ់ហ័រ។ ការបង្ហើយ និងប្រគល់ផ្ទះជូនប្រជាជនទាន់ពេលវេលា បង្ហាញពីស្មារតីទទួលខុសត្រូវ សាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ក៏ដូចជាការប្តេជ្ញាចិត្តរបស់អង្គទ័ពនៃកងកម្លាំងពិសេសក្នុងការអនុវត្ត “យុទ្ធនាការក្វាងទ្រុង” ផងដែរ៕

TAG
VOV/VOVworld/សាងសង់ផ្ទះសម្រាប់ប្រជាជន/គ្រោះមហន្តរាយ/មហាសន្និបាតបក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត