logo

សេដ្ឋកិច្ចវៀតណាមដំណើរការស្របតាមគោលការណ៍ទីផ្សារ និងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

2026/3/20 | 06:44:14
(VOVWORLD) - នាថ្ងៃទី១៩ ខែមីនា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលរដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបដាក់វៀតណាមក្នុងបញ្ជីប្រទេសដែលស្ថិត នៅក្រោមការស៊ើបអង្កេតពាណិជ្ជកម្មក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ ១៩៧៤ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាមធូ ហាំង បានបញ្ជាក់ថា៖

“សេដ្ឋកិច្ចវៀតណាមដំណើរការយ៉ាងពេញលេញ និងសមកាលកម្ម ស្របតាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ហើយប្រទេសជាច្រើនបានទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ សកម្មភាពអាជីវកម្ម និងផលិតកម្មនៅវៀតណាមតែងតែផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងគោរពយ៉ាងតឹងរ៉ឹងតាម បទប្បញ្ញត្តិពាក់ព័ន្ធ រួមទាំងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហរដ្ឋអាមេរិកបានបន្តអភិវឌ្ឍជាវិជ្ជមាន ដែលនាំមកនូវអត្ថប្រយោជន៍ដល់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ”។

យោងតាមលោកស្រី ហ្វាម ធូ ហាំង វៀតណាមតែងតែផ្លាស់ប្តូរ និងសន្ទនាជាមួយសហរដ្ឋអាមេរិកជាប្រចាំ ហើយនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មាន និងបញ្ជាក់អំពីគោលនយោបាយ និងបទប្បញ្ញត្តិរបស់វៀតណាម ដោយឆ្ពោះទៅកសាងក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានស្ថិរភាព រយៈពេលវែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ៕

TAG
VOV/VOVworld/សេដ្ឋកិច្ចវៀតណាម/ដំណើរការ/ស្រប/គោលការណ៍ទីផ្សារ/បទប្បញ្ញត្តិ/អង្គការពាណិជ្ជកម្មពិភពលោក (WTO)

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត