logo

ស្ត្រីនៅខេត្ត Dak Lak ប្រែក្លាយកាកសំណល់ទៅជាទំនិញ

2024/6/22 | 05:17:00
(VOVWORLD) - ពីវត្ថុដែលគេបោះចោល ស្ត្រីជាច្រើននាក់នៅខេត្ត Dak Lak បានប្រើប្រាស់ដើម្បីធ្វើជាផលិតផលទំនិញ បង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលផងដែរ។ ការងារនេះក៏រួមចំណែកដល់ការការពារបរិស្ថាន និងឆ្ពោះទៅរកការប្រើប្រាស់បៃតងផងដែរ។
រោងចក្រកែច្នៃខោខូវប៊យចាស់ៗ ធ្វើកាបូបរបស់អ្នកស្រី Ly Thi Kim Binh (រូបថត៖ VOV)

បន្ទាប់ពីធ្វើការផលិតកាបូបកែច្នៃពីខោចាស់អស់រៈពេល ៧ឆ្នាំមក អ្នកស្រី Ly Thi Kim Binh នៅភូមិ Pan Lam ក្រុង Buon Ma Thuot ខេត្ត Dak Lak បានបើកអង្គភាពអាជីវកម្មមួយដោយមានកម្មករចំនួន ៥ នាក់។ ក្នុងមួយឆ្នាំៗ មូលដ្ឋានរបស់អ្នកស្រីបានលក់ផលិតផលកាបូបក្រណាត់គ្រប់ប្រភេទ បានជាង ៧.៥០០មុខ ដោយប្រាក់ចំណូលឈានដល់ជាង ១,៥ ពាន់លានដុង (ជិត ៦០ ពាន់ដុល្លារអាមេរិក)។

អ្នកស្រី Ly Thi Binh  បានចែករំលែកថា ដំបូងឡើយ អ្នកស្រីគ្រាន់តែកែច្នៃសម្លៀកបំពាក់ចាស់ៗ ទៅជារបស់ថ្មី បន្ទាប់មកបន្តិចម្តងៗ ដោយសារការគាំទ្រពីអតិថិជន មូលដ្ឋានផលិតកម្មរបស់នាង បានបន្តបង្កើតផលិតផលថ្មីៗជាច្រើន៖

“យើងរចនា ហើយបន្ទាប់មកយើងបានដេរវា។ ជាធម្មតា យើងលក់អនឡាញ និងលក់ទៅឱ្យអតិថិជនមួយចំនួនធំដែរ។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងលក់ផ្ទាល់ទៅកាន់អតិថិជន ដើម្បីឱ្យគ្រប់គ្នាមានការយល់ដឹងទូទៅអំពីផលប៉ះពាល់បរិស្ថាន ផលប៉ះពាល់សង្គម និងកាត់បន្ថយបរិមាណកាកសំណល់ដែលបញ្ចេញទៅក្នុងបរិស្ថាន។ តាមនោះ   ជួយបង្កើនប្រភពចំណូលរបស់ខ្លួនផងដែរ”។

ផលិតផលធ្វើពីស្រទបស្លារបស់អ្នកស្រី Dao Thi Van (រូបថត៖ VOV)

ចំណែកឯអ្នកស្រី Dao Thi Van នៅសង្កាត់ Tu An ទីក្រុង Buon Ma Thuot គំនិតចាប់ផ្តើមអាជីវកម្មជាមួយចានដែលធ្វើពីស្រទបស្លា ត្រូវបានបំផុសក្នុងអំឡុងដំណើរទស្សនកិច្ចទៅទស្សនាគំរូផលិតកម្មនៅខេត្ត Quang Ngai។ បន្ទាប់ពីស្រាវជ្រាវតំបន់វត្ថុធាតុដើមនៅ Dak Lak តាំងពីពាក់កណ្តាលឆ្នាំមុនមក នាងបានសម្រេចចិត្តវិនិយោគលើការទិញម៉ាស៊ីនផលិត។ គិតមកទល់នឹងពេលនេះ ជាមធ្យមក្នុងមួយខែ នាងផលិតបានជាង ពែង ចាន ថាស និងចានគ្រប់ប្រភេទ ជាង ៣ម៉ឺនប្រភេទ ជាមួយនឹងតម្លៃលក់ជាមធ្យម ២.៣០០ ដុង (០,១ដុល្លារអាមេរិក) ក្នុងផលិតផលមួយ។ អ្នកស្រី Dao Thi Van បានឲ្យដឹងថា ផលិតផលដែលផលិតពីស្រទបស្លាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ដោយសារភាពស្និទ្ធស្នាលជាមួយបរិស្ថាន៖ “បច្ចុប្បន្ន អង្គភាពរបស់យើងកំពុងលក់នៅលើគេហទំព័រ និងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ឆ្នាំមុន អង្គភាពភាគច្រើនបានឧបត្ថម្ភកម្មវិធីសម្រាប់សិស្សានុសិស្សឲ្យសាកល្បងប្រើប្រាស់ ដោយឆ្ពោះទៅគោលបំណងបរិស្ថានបៃតង និងការប្រើប្រាស់បៃតង។ ស្រទបស្លា មានលក្ខណៈធម្មជាតិទាំងស្រុង ដំណើរការកែច្នៃគឺសាមញ្ញ ដោយគ្រាន់តែត្រាំក្នុងទឹក លាងវាឲ្យស្អាត រួចដាក់ក្នុងពុម្ភ ដើម្បីច្របាច់យកផលិតផលដែលបានបញ្ចប់ បន្ទាប់មកធ្វើការបាញ់កាំរស្មី UV សម្រាប់សម្លាប់មេរោគតាមស្តង់ដារគុណភាព”។

ពីខ្សែជ័រដែលគេបោះចោលនៅការដ្ឋានសំណង់ ឬតូបលក់បន្លែ និងផ្លែឈើនៅផ្សារ អ្នកស្រី H Au Nie នៅភូមិ Tlung ឃុំ Ea Kar ស្រុក Ea Kar ខេត្ត Dak Lak បានបង្កើតសិប្បកម្មដែលមានប្រយោជន៍។ អស់រយៈពេលជិតកន្លះឆ្នាំហើយ ដែលនាងបានប្រមូលបងប្អូននារីមកធ្វើការជាមួយគ្នា ហើយបានស្នើឱ្យសមាគម និងសហជីពនានា តភ្ជាប់ និងពង្រីកទីផ្សារអ្នកប្រើប្រាស់។ ផលិតផលជាកន្ត្រក ធុងសំរាម ទ្រុងមាន់ ឬប្រដាប់សម្រាប់ទិញឥវ៉ាន់ដែលធ្វើពីខ្សែផ្លាស្ទិចមានតម្លៃចាប់ពី ៨ម៉ឺន ដល់២០ម៉ឺនដុង (៣-៨ ដុល្លារ)។ បើតាមអ្នកស្រី H Au ការងារនេះគឺសាមញ្ញណាស់ ដូច្នេះអ្នកណាក៏អាចធ្វើនៅផ្ទះពេលទំនេរបានដែរ៖

“បច្ចុប្បន្ននេះ រោងចក្ររបស់យើងមានសមាជិក ៧ ទៅ៨ នាក់ធ្វើការជាមួយគ្នា។ ដើម្បីបង្កើតផលិតផលមួយត្រូវចំណាយពេលពី ៣ ទៅ ៧ ម៉ោង អាស្រ័យលើផលិតផល អ្នកអាចទាញយកប្រយោជន៍ពីវាក្នុងអំឡុងពេលទំនេររបស់។ ផលិតផលធ្វើដោយដៃ កែច្នៃពីខ្សែក្រវ៉ាត់ប្លាស្ទិក ខ្ញុំប្រមូល និងសម្អាតវា។ រហូតមកដល់ពេលនេះ ផលិតផលរបស់ខ្ញុំត្រូវបានគេប្រើនៅជុំវិញភូមិហើយ”។

ផលិតផលធ្វើដោយដៃពីខ្សែប្លាស្ទិក ដែលទាក់ទាញទស្សនិកជន (រូបថត៖ VOV)

លោកស្រី To Thi Tam ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak បានឲ្យដឹងថា ការអនុវត្តគម្រោងរបស់នាយករដ្ឋមន្ត្រីស្តីពី “ជួយឧបត្ថម្ភស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្មដំណាក់កាល ២០១៧-២០២៥” ស្ត្រីជាច្រើនក្នុងខេត្តទទួលបានការឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមអាជីវកម្ម។ ក្នុងចំណោមនោះ ស្ត្រីជាច្រើនបានរកឃើញនូវវិធីច្នៃប្រឌិតល្អ ដើម្បីទាញយកប្រយោជន៍ពីសម្ភារក្នុងស្រុកទូទៅ សូម្បីតែ "កាកសំណល់" ដើម្បីបង្កើតផលិតផលទំនិញ៖

“សមាជិកស្ត្រីលើកកម្ពស់គុណភាពផ្ទាល់ខ្លួន  ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួន ទាញយកសក្តានុពល ប្រៀបខ្លាំង និងគុណសម្បត្តិ មាននៅក្នុងស្រុក ដែលជាវត្ថុធាតុដើមពីបុរាណ។ ពួកគេដឹងពីរបៀបទាញយកភាពខ្លាំងទាំងនោះទៅក្នុងផលិតផលទំនិញដែលបម្រើតម្រូវការប្រចាំថ្ងៃរបស់គ្រួសារគ្រប់រូប។ ទន្ទឹមនឹងនោះក៏បង្កើតប្រាក់ចំណូល បង្កើតការងារធ្វើ និងកែលម្អបរិស្ថានស្អាតផងដែរ”។

ជាមួយនឹងភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិត ស្ត្រីជាច្រើននៅទីក្រុង Dak Lak បានប្រែក្លាយកាកសំណល់ទៅជាផលិតផលទំនិញ។ ភាពជោគជ័យនោះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតរបៀបរស់នៅបៃតង និងការពារបរិស្ថានផងដែរ៕

TAG
VOV/VOVworld/ស្ត្រី/ខេត្ត Dak Lak ប្រែក្លាយ/កាកសំណល់/ទំនិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត