logo

សតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិវៀតណាម

2021/6/17 | 10:53:26

(VOVWORLD) -  លោកប្រធានហូជីមិញគឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់បក្សនិងប្រជាជាតិវៀតណាម ជាគ្រូដ៏ឆ្នើមនៃបដិវត្តន៍វៀតណាម ជាវីរៈបុរសរំដោះប្រទេសជាតិ ជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិដ៏ឆ្នើម និងជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោកផងដែរ។ មរតកដែលលោកប្រធានហូជីមិញបានបន្សល់ទុកមកសម្រាប់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមគឺធំធេងនិងមានតម្លៃណាស់។ នោះគឺយុគ្គសម័យហូជីមិញ បុព្វហេតុហូជីមិញនិងសតិអារម្មណ៍ សីលធម៌ រចនាបទហូជមីមិញ  ដែលក្នុងនោះ សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់ហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានដើម្បីកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូប រៀនសូត្រនិងធ្វើត្រាប់តាមផងដែរ។

លេខាធិការដ្ឋានមជ្ឈឹមបក្ស បានបើកសន្និសិទអនឡាញទូទាំងប្រទេសដើម្បីបូកសរុបរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសារាចរលេខ ០៥ - CT/TW របស់ការិយាល័យនយោបាយ នីតិកាលទី ១២; អនុវត្តន៍សេចក្តីសន្និដ្ឋានលេខ ០១- KL/TW របស់ការិយាល័យនយោបាយ ស្តីពីបន្តអនុវត្តន៍សារាចរលេខ ០៥ - CT/TW ស្តីពីការជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទហូជីមិញ  (រូបថត៖ quochoi.vn)

លោកប្រធានហូជីមិញគឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃលទ្ធិស្នេហាជាតិ និងលទ្ធិវីរភាពបដិវត្តន៍ វៀតណាម។ អស់មួយជីវិតរបស់លោក លោកបានលះបង់ដោយមិនចេះនឿយហត់ ដើម្បីមាតុភូមិ ជនរួមជាតិ ដើម្បីបុព្វហេតុជាតិ រំដោះវណ្ណៈ រំដោះសង្គមនិងរំដោះមនុស្ស។ ជីវិតនិងបុព្វហេតុរបស់លោកប្រធានបានក្លាយជានិមិត្តរូបនៃបដិវត្តន៍ បំផុសសេចក្តីប្រាថ្នានិងជំនឿជាក់សម្រាប់ប្រជា ជនវៀតណាមនិងប្រជាជនជឿនលឿនលើពិភពលោក ក្នុងការតស៊ូដើម្បីឯករាជ្យ សេរីភាព សន្តិភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

សតិអាម្មណ៍ហូជីមិញគឺជាប្រព័ន្ធនូវទស្សនៈ ការយល់ឃើញនិងការណែនាំជាសារវ័ន្តរបស់លោកប្រធានហូជីមិញអំពីបដិវត្តន៍និងមាគ៌ាឆ្ពោះទៅមុខរបស់បដិវត្តន៍វៀតណាមនាសម័យបច្ចុប្បន្ន។ នេះគឺជាលទ្ធផលនៃការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនិងការអភិវឌ្ឍលទ្ធិម៉ាក្ស - លេនីននិយម ក្នុងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់វៀតណាម ការទទួលមរតកនិងអភិវឌ្ឍគុណតម្លៃប្រពៃណីល្អរបស់ប្រទេសជាតិនិងស្រូបយក វប្បធម៌ល្អឯករបស់មនុស្សជាតិ។ លោកប្រធានធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា “ប្រទេសវៀតណាមគឺជាប្រទេសតែមួយ ប្រជាជាតិវៀតណាមគឺជាប្រជាជាតិតែមួយ ទន្លេអាចរីងស្ងួត ភ្នំអាចសឹករិលរេច  ប៉ុន្តែការពិតនោះមិនអាចផ្លាស់ប្តូរបានទេ” “សុខចិត្តលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីមិនទុកឲ្យបាត់បង់ប្រទេសជាតិ ហើយច្បាស់ជាមិនទ្រាំធ្វើជាទាសករទាល់តែសោះ” ហើយគ្មានអ្វីដែលប្រសើរជាងឯករាជ្យនិងសេរីភាពនោះឡើយ។ ដូច្នេះ ឯករាជ្យត្រូវតែមានការផ្សាភ្ជាប់ជាមួយសង្គមនិយម; ការរំដោះប្រទេសជាតិត្រូវតែមានទំនាក់ទំនងនឹងការរំដោះវណ្ណៈ ការរំដោះសង្គមនិងការរំដោះមនុស្ស មានន័យថា ត្រូវដំណើរការបដិវត្តន៍សង្គមនិយម។  ទឹកដីប្រទេសជាតិវៀតណាមមានភាពស្រស់បំព្រងរឺអត់ ប្រជាជាតិវៀតណាម មានភាពរុងរឿង ប្រកៀកស្មារនឹងមហាអំណាចនៃទ្វីបទាំង ៥ បានដែររឺទេ ប្រការសំខាន់បំផុតគឺពង្រីកបានកម្លាំងពលំសាមគ្គីភាពប្រជាជាតិទាំងមូល ប្រមូលផ្តុំបានកម្លាំងទាំងអស់ ក្រុមជនជាតិទាំងអស់ សាសនា និងប្រជាជនវៀតណាមស្នេហាជាតិទាំងអស់។ តាមលោកប្រធានថា ដើម្បីជួយសង្គ្រោះប្រទេសជាតិនិងរំដោះប្រទេសជាតិ មិនមានវិធីណាផ្សេងក្រៅពីបដិវត្តន៍អធនឡើយ។ លោកធ្លាប់បានបញ្ជាក់ថា៖ បដិវត្តន៍គឺជាបដិវត្តន៍របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ក្រោមការដឹកនាំត្រឹមត្រូវរបស់បក្សបដិវត្តន៍សុច្ចរិត។ បើបក្សខ្លាំង ប្រទេសជាតិនឹងខ្លាំងមាំមួន ព្រោះបក្សជាមាគ៌ាត្រួសត្រាយឈានមុខ  ជាថ្នាក់ដឹកនាំរបស់វណ្ណៈកម្មករ ពលករនិងប្រជាជាតិទាំងមូល។

សីលធម៌ហូជីមិញគឺសីលធម៌បដិវត្តន៍ ជាគុណធម៌ខ្ពង់ខ្ពស់របស់ជនបដិវត្តន៍។  នោះគឺ ឧស្សាព្យាយាម សន្សំសំចៃ សុចរិត  ទៀងត្រង់ គិតគូរតែការងាររួមដោយមិនគិតដល់ប្រយោជន៍សួនតួរ។ លោកប្រធានហូជីមិញបានតស៊ូ ប្រឆាំងយ៉ាងដាច់ខាតនឹងលទ្ធិបុគ្គលនិយម ដោយយកចិត្តទុកដាក់ជាពិសេសទៅលើការអប់រំនិងបណ្តុះបណ្តាលសីលធម៌បដិវត្តន៍។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងដឹកនាំសន្និសីទ (រូបថត៖ quochoi.vn)

រចនាបទហូជីមិញគឺជារបៀបរស់នៅសាមញ្ញ មានភាពជិតស្និទ្ធនឹងប្រជាជន គោរពប្រជាជន ជឿជាក់លើប្រជាជន សិក្សាពីប្រជាជន ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍របស់ប្រជាជន។ យោងតាមលោកប្រធានហូជីមិញ កម្មាភិបាលនិងបក្ខជនម្នាក់ៗ ត្រូវសិក្សាដោយស្ម័គ្រចិត្ត ខិតខំដុះខាត់ខ្លួនជានិច្ច ដើម្បីលើកកម្ពស់ចំណេះដឹង នឹងដើម្បីក្លាយជាមនុស្សដែលមានវប្បធម៌ សុចរិតភាព“ ស្មោះត្រង់នឹងបក្ស ស្មោះត្រង់ចំពោះប្រជាជន ភារកិច្ចណាក៏បំពេញបានជានិច្ច ការលំបាកណាក៏ត្រូវយកឈ្នះ ហើយសត្រូវណាក៏ត្រូវវាយឈ្នះផងដែរ។

សតិអារម្មណ៍ សិលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ជាទ្រព្យសម្បត្តិខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់បក្សកុម្មុយនិស្តវៀតណាម បំភ្លឺបុព្វហេតុបដិវត្តន៍ ជាត្រីវិស័យណែនាំឲ្យឈានដល់ជ័យជំនះនៃបដិវត្តន៍វៀតណាម។ នៅក្នុងគ្រប់កាលៈទេសៈ បក្សនិងប្រជាជន វៀត ណាម តែងតែស្មោះត្រង់ មានឧត្តមគតិឥតងាករេ គោលដៅនិងមាគ៌ាបដិវត្តន៍ “ឯករាជ្យជាតិមានទំនាក់ទំនងជាមួយសង្គមនិយម” ប្រកាន់យកម៉ាក្សនិយម - លេនីននិយម សតិអារម្មណ៍ ហូជីមិញជាមូលដ្ឋានគ្រឹះ ជាត្រីវិស័យសម្រាប់សកម្មភាពទាំងអស់។ ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល បាននិងកំពុងសិក្សាយ៉ាងសកម្មនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ រចនាបទហូជីមិញ ដោយប្តេជ្ញាសម្រេចបាននូវគោល ដៅដ៏ខ្ពង់ខ្ពស់ គឺប្រជាជនអ្នកមាន ប្រទេសជាតិសម្បូររុងរឿង ប្រជាធិបតេយ្យ អរិយ្យធម៌  ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញកាលនៅរស់៕

TAG
VOV/VOVworld/សតិអារម្មណ៍/សីលធម៌/រចនាបទ/ហូជីមិញគឺ/មរតក/ស្មារតី/មិនអាច/កាត់ថ្លៃបាន/ប្រជាជាតិវៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត