logo

ស្ថាបត្យកម្មនៃភូមិគ្រឹះបុរាណដែលជាស្ថានីយ៍ផ្សាយសម្លេង Bach Mai

2020/2/23 | 01:00:00
(VOVWORLD) - សំណង់នេះត្រូវបានកសាងឡើងនាឆ្នាំ១៩១២ ដែលរួមមានភូមិគ្រឹះ បុរាណចំនួន៤។ រហូតមកដល់បច្ចុប្បន្ននេះ ភូមិគ្រឹះស្នូលដែលធ្លាប់បានជា ស្ថានីយ៍ផ្សាយសម្លេង Bach Mai នៅតែមានសភាពដើមដដែល។

 ភូមិគ្រឹះនេះជាទីស្នាក់ការនៃមន្ទីរវិទ្យុរបស់អាជ្ញាធរអាណានិគមបារាំង ដែលតាមពិតជាស្ថានីយ៍ផ្សាយសម្លេង ត្រូវបានកសាងឡើងនាខែតុលាឆ្នាំ១៩១២។

 ភូមិគ្រឹះនេះពោរពេញទៅដោយស្លាកស្នាមនៃប្រវត្តិសាស្ត្រនិងលក្ខណៈស្ថាបត្យកម្មបារាំង។

 នេះជាស្ថានីយ៍ផ្សាយសម្លេងដែលបានផ្សាយសេចក្ដីប្រកាសឯករាជ្យទៅកាន់ទូទាំងប្រទេសនិងពិភពលោក នាថ្ងៃទី៧ កញ្ញា ឆ្នាំ១៩៤៥ (ត្រឹម៥ថ្ងៃក្រោយពីលោកប្រធានហូជីមិញអានសេចក្ដីប្រកាសឯករាជ្យនៅទីលាន Ba Dinh រដ្ឋធានីហាណូយ)។

 ជ្រុងមួយនៅរានហាលនៃភូមិគ្រឹះជាមួយនឹងបង្អួចតាមស្ថាបត្យកម្មបារាំង។

ភូមិគ្រឹះនេះមានអាយុកាលជាង១០០ឆ្នាំ។

 ជញ្ជាំងផ្ទះមានកម្រាស់៤០សង់ទីម៉ែត្រ ហេតុដូច្នេះមានបរិយាកាសត្រជាក់ស្រួលនៅក្នុងរដូវក្ដៅប៉ុន្តែកក់ក្ដៅនៅក្នុងសិសិររដូវវិញ។


បំពង់ផ្សែងចំណាស់និងជួរឥដ្ឋការ៉ូតុបតែងចម្រុះពណ៌នៅតែត្រូវបានរក្សាដដែល។

បំពង់បង្ហូរទឹកនៅខាងក្រៅផ្ទះ។

 កំរាលឥដ្ឋការ៉ូនិងសសរស្តម្ភនៅតែគងវង្សតាមពេលវេលា។

 នៅក្នុងគឺបន្ទប់របស់ប្ដីប្រពន្ធលោកតា Nguyen Van Nhat និងលោកយា Duong Thi Ngan។ លោកតាលោកយាយជាអ្នកផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាមដែលបានអានសេចក្ដីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញតាមរយៈរលកវិទ្យុដើម្បីផ្សាយទៅកាន់ទូទាំងប្រទេសនិងពិភពលោកាលពីឆ្នាំ១៩៤៥។

 សួនច្បារនៅខាងក្រោយផ្ទះមានដាំដើមឈើជាច្រើន។

ភូមិគ្រឹះនៃស្ថានីយ៍ផ្សាយសម្លេង Bach Mai តាមរយៈគំនូររបស់ស្ថាបត្យការិនី Tran Thi Thanh Thuy ប្រធានក្រុមគូរគំនូរព្រាងទីក្រុងហាណូយ។

TAG
VOV/VOVworld/ស្ថានីយ៍ផ្សាយសម្លេង/ភូមិគ្រឹះ/បុរាណ/ស្ថាបត្យកម្ម/បារាំង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត