logo

ស្ថាបត្យកម្មពិសេសនៅទីក្រុង Da Lat ដែលអ្នកមិនគួររំលងបានឡើយ

2020/10/25 | 01:00:00
(VOVWORLD) - ម្តងម្កាលមកលេងកំសាន្តនៅទីក្រុង Da Lat ភ្ញៀវទេសចរត្រូវបានទាក់ទាញដោយសម្រស់ដ៏រ៉ូមែនទិកនៃទីក្រុងនេះ ក៏ដូចជាសំណង់ស្ថាបត្យកម្ម រមនីយដ្ឋាន និងតម្លៃមនុស្សសាស្ត្រជាច្រើនទៀតផង។
 ស្ថិតនៅលើតំបន់ខ្ពង់រាប Lam Vien ដែលមានកំពស់ ១.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រទីក្រុង Da Lat មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំនិងជារមណីយដ្ឋានមួយដ៏ល្អសម្រាប់ការសំរាកលំហែកាយ

ស្ថិតនៅលើតំបន់ខ្ពង់រាប Lam Vien ដែលមានកំពស់ ១.៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រទីក្រុង Da Lat មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំនិងជារមណីយដ្ឋានមួយដ៏ល្អសម្រាប់ការសំរាកលំហែកាយ។ ប្រវត្តិសាស្រ្តអស់រយៈពេលជាងមួយសតវត្សរ៍ បានបន្សល់ទុកនៅទីក្រុង Da Lat នូវគុណតម្លៃជាច្រើនក្នុងការរៀបចំផែនការស្ថាបត្យកម្ម និងការអភិវឌ្ឍន៍ទីក្រុង ដែលត្រូវបានគេចាត់ទុកថាជាសារមន្ទីរនៃស្ថាបត្យកម្មអឺរ៉ុបនៅសតវត្សរ៍ទី ២០ ។

 ទីក្រុង Da Lat មានអាយុកាលជាង ១២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ចាប់តាំងពីជាតំបន់ដីរហោស្ថាន ហូតដល់ក្លាយទៅជាមជ្ឈមណ្ឌលមួយក្នុងតំបន់ផងដែរ។
 ទីក្រុង Da Lat ត្រូវបានគេស្គាល់ថាជា “ទីក្រុងនៃដើមស្រល់រាប់ពាន់ដើម” ដែលព័ទ្ធនៅជុំវិញដោយព្រៃស្រល់និងមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង។
 ទីក្រុង Da Lat ក៏ជាទីក្រុងមួយដែលមានបឹងស្រស់ស្អាតផងដែររួមមានបឹង Ho Xuan Huong ស្ថិតនៅចំកណ្តាលទីក្រុង ឬក៏មានបឹងដទៃទៀតដូចជាបឹង  Than Tho, បឹង Tuyen Lam, បឹង Da Thien, បឹង Chien Thang ។
 Da Lat - ទីក្រុងនៃពិភពផ្កា។ នៅទីក្រុង Da Lat គ្រប់ទីកន្លែងក៏មានផ្កាដែរ។
 ផ្កាឈូករ័ត្នព្រៃដែលជាប្រភេទផ្ការីកក្នុងនិទាឃរដូវ

ទីក្រុង Da Lat មានរមនីយដ្ឋានដ៏ស្រស់ស្អាតជាច្រើនដែលមានឈ្មោះដ៏រ៉ូមែនទិកដូចជា“ជ្រលងនៃស្នេហ៍”“ ព្រៃភ្នំនៃក្តីស្រឡាញ់” ភ្នំសុបិន្ត”“ បឹង Than Tho ” ជាដើម។ រូបថត៖ ជ្រលងនៃស្នេហ៍ 
 ទីក្រុង Da Lat - ទីក្រុងនៃក្តីសុបិន្ត -  ទីក្រុងនៃក្តីស្រឡាញ់
 ទឹកជ្រោះ Cam Ly ដែលជាទឹកជ្រោះធម្មជាតិស្ថិតនៅចំកណ្តាលទីក្រុង
ស្ថានីយ៍រថភ្លើង Da Lat - ស្ថានីយ៍រថភ្លើងដ៏ស្រស់ស្អាតបំផុតនៅឥណ្ឌូចិន។ ទីក្រុង Da Lat ក៏ជាម្ចាស់នៃបេតិកភណ្ឌស្ថាបត្យកម្មដ៏អស្ចារ្យដែរ។ 
 ទីក្រុងដាឡាតក៏ពោរពេញទៅដោយវីឡាជាច្រើនផងដែរ។ ទីក្រុងមានវីឡារាប់ពាន់ ដែលមានលក្ខណៈស្ថាបត្យកម្មចម្រុះ។
មហាវិទ្យាល័យគរុកោសល្យ ដែលជាស្ថាបត្យកម្មដ៏ពិសេសមួយ។ សំណង់នេះត្រូវបានសមាគមស្ថាបត្យករពិភពលោក ជ្រើសរើសជាអគារមួយក្នុងចំណោមអគារដ៏ស្អាតបំផុតទាំង ១០០០ នៅលើពិភពលោកនាសតវត្សរ៍ទី ២០ ។ 
 វិមាន Bao Dai ដែលជាសំណងដ៏វិសេសវិសាលនៃរាជវង្ស Nguyen ដែល រាជវង្សសក្ដិភូមិចុងក្រោយនៃប្រទេសវៀតណាម។
 ព្រះវិហារ Da Lat
TAG
VOV/VOVworld/ស្ថាបត្យកម្ម/ពិសេស/ទីក្រុង Da Lat/មិនគួររំលង/វៀតណាម/ដើមស្រល់/វីឡា/​រមនីយដ្ឋាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត