logo

ស្ថាបត្យករ Bui Kien Quoc-អ្នករក្សាដីសំរាប់ភូមិ

2013/7/18 | 02:28:44

ស្ថាបត្យករ Bui Kien Quocស្រឡាញ់យថាភាព។តាមលោក
ថា៖ការអភិវឌ្ឍន៍ទេសចរត្រូវគួបផ្សំជាមួយកិច្ចការពា
របរិស្ថាន​ សហគមន៍និងអត្តសញ្ញាណវប្បធម៌ទៀតផង។លោកបានបញ្ជាក់សេចក្តីស្រឡាញ់នេះតាមរយះគំរោងផ្ទះ​
ចំការ​នៅភូមិ Triem Tay ឃុំ​ Dien Phuong ស្រុក Dien Ban ខែត្រ Quang Nam ភាគកណ្តាលវៀតណាម។

Vovworld-ទូកតូច១គ្រឿង រត់កាត់ លើផ្ទៃទឹកទន្លេ Thu Bon ដើម្បីនាំបណ្តាភ្ញៀវទេសចរ
មកដល់ ភូមិ Triem Tayនៅពេលល្ងាចនារដូវក្តៅ១។ ស្ថាបត្យករ Bui KienQuocបានចង្អុល
ដៃទៅខាងមុខដោយឧទ្ទេសនាមថាៈ“ នោះជា ភូមិ TriemTayជាកន្លែងដែលខ្ញុំបានកើត
ឡើង។ទីនេះស្អាតណាស់ដោយសារមាន​គុម្ពឬស្សីនិងដើមឈើធំ។បរិយាកាសស្រុក
កំណើតខ្ញុំ    គឺសុខសាន្តត្រាណណាស់ជាពិសេសពេលដែលគយគុន ពន្លឺ​ចុងក្រោយ​
នៃ​ព្រះអាទិត្យ​រៀប​អស្តង្គត ។“
មុននេះ៤ឆ្នាំ  ភ្លៀងនិងទឹកជំនន់ បានធ្វើឲ្យតំបន់ដី១ចំណែកនៃភូមិ Triem Tayបាក់ស្រុត។ប៉ុន្តែថ្ងៃនេះ​លើដំបន់ដីនេះ អ្នកផងសង្កេតឃើញចម្ការ១ខៀវស្រងាត់និងផ្ទះដំបូលចំបើង
ស្នានា។នេះជាគំរោងការណ៍របស់ស្ថាបត្យករBuiKienQuocដែលបានបណ្តុះបណ្តាលនៅ
មហាវិទ្យាល័យវិចិត្រសិល្បប៉ារីសនិងជាសមាជិកវិទ្យាស្ថានស្ថាបត្យករបារាំង។លោកចែក
រំលែកថា៖“  ភូមិ Triem Tay ​នាគ្រានោះ កំពុងលើផ្លូវបាត់ បង់ទៅដោយសារះអ្នកភូមិត្រូវ
រុះរើរលំនៅដ្ឋានសំដៅចៀសវាងការបាក់ដីដ៍ធ្ងន់ធ្ងរ១។នាឆ្នាំ២០០៩ភូមិបានបាត់ផ្ទៃដី១/៣។
ជនជាច្រើននាក់និយាយថា៖ពិតជាលោកQuocមិនអាចអនុវត្តគំរោងការណ៍នេះ បានទេ ។“

​​​​​​​​​​​​​​​​​​                     

ភូមិ Triem Tay ឃុំ​ Dien Phuong ស្រុក Dien Ban ខែត្រ Quang Nam ភាគកណ្តាលវៀតណាម។
(រូបថត​ VOV)


ការដែលលោកBui Kien Quocទិញតំបន់ដីតាមមាត់ទន្លេ ភូមិ TriemTayជាប្រការចៃដន្យ១
ចំពោះអ្នកភូមិដែលប៉ុន្មានតំណរនេះស់នៅតែក្រោយគុម្ភឫស្សីភូមិប៉ុណ្ណោះ។ពួកគេមន្ទិល
សង្ស័យអំពីការទទួលជោគជ័យរបស់លោក។លោកស្រី Duong Thi Khungជាអ្នកភូមិ១រូប
រៀបរាប់ថា៖“  នាគ្រាដំបូងអ្នកភូមិងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើរបស់លោក Quocពី
ព្រោះថាតំបន់ដីនេះងាយបាក់ស្រុតណាស់ហើយលោកហានកសាងគំរោងការណ៍។ប៉ុន្តែ
ថ្ងៃនេះទឹកចិត្តក្លាហានរបស់លោកបានផ្តល់នូវផ្លែ។អ្នកភូមិចែកក្តីសប្បាយ  ជាមួយលោក។“

ក្រោយរយះពេល៣ឆ្នាំធ្វើការដោយចិត្តអត់ធ្មត់  មណ្ដលផ្ទះចម្ការ Triem Tayនៅតាមមាត់
ទន្លេ Thu Bon បានពេញរូបពេញរាង។សព្វថ្ងៃនេះគ្មាននរណារំពឹងគិតថា៖ភូមិTriem Tay​ ជាភូមិគំរូរបស់ជនបទវៀតណាមបែជាមានមណ្ឌលទេសចរណ៍ស្អាតដល់ប៉ុណ្ណឹង។ក្រោយ
រយះពេលជិត២០ឆ្នាំវិលត្រឡប់ស្រុកកំណើតវិញ  លោក Bui Kien Quoc បានឃើញថា៖
ដំបន់ដី QuangNam ជាកន្លែង១ពោរពេញទៅដោយធនធានសំរាប់អភិវឌ្ឍន៍ទេសចរណ៍។
ហើយលោកបានជ្រើសរើ ភូមិTriem Tayដើម្បីធ្វើថ្មីនិងចៀសវាងបានការបាក់ដី។លោក
ចែករំលែកថា៖“ នាឆ្នាំ២០១២​ខ្ញុំធ្វើបានប្រការ១នោះរក្សាបានដីសំរាប់អ្នកភូមិ។ប្រសិនបើ
មិនរក្សាដីបានប្រជាជននឹងត្រូវទៅជំលៀសចេញពេលរក្សាបានដី​ប្រជាជនស្នាក់នៅភូមិ។     “

                      

ស្ថាបត្យករ Bui Kien Quoc(រូបថត​ VOV)

ឥឡូវនេះដោយមានផ្ទៃដីជាង១៣ពាន់មែត្រក្រឡា​  មណ្ឌលផ្ទះចម្ការ Triem Tayដូចជា
គំនូរសុក្រិដ១ជាមួយគុម្ពឫស្សីនិងផ្ទះដំបូលចំបើងបង្កបខ្លួននៅក្បែរទន្លេ​ Thu Bon។
ស្ថាបត្យករ Bui Kien Quocទទួលបានជោគជ័យក្នុងការរក្សានិងធ្វើឲ្យស្រុកកំណើតស្អាត
ពី១ថ្ងៃទៅ១ថ្ងៃ។មិនយូរទៀតទេ Triem Tayនឹងក្លាយទៅជាទីកន្លងមកដល់គួរឲ្យទាក់
ទាញចំពោះភ្ញៀវទេសចរពេលមកដល់មណ្ឌលវិថីបុរាណ​Hoi An របស់វៀតណាមម្តងៗ៕

TAG
ស្ថាបត្យករ Bui Kien Quoc-អ្នកការពារ/ភូមិ/Triem Tay/ស្រុក Dien Ban/ខែត្រ Quang Nam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត