logo

សាធារណរដ្ឋឆែកផ្តល់ជំនួយថវិកាចំនួន ៣.៥ ពាន់លានដុង ដើម្បីជួយវៀតណាមជម្នះផលវិបាកនៃព្យុះនិងទឹកជំនន់

2025/11/21 | 08:36:00
(VOVWORLD) - នាថ្ងៃទី ២០ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានអញ្ជើញមកប្រគល់ជំនួយជានិមិត្តរូបចំនួន ៣.០០០.០០០ ក្រូណាក់ (ស្មើនឹង ៣.៥ ពាន់លានដុង) ដល់មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ដើម្បីជម្នះផលវិបាកបណ្តាលពីព្យុះនិងទឹកជំនន់នៅឆ្នាំ ២០២៥ នៅទីក្រុងហូយអាន (ដាណាំង) និងទីក្រុង Hue។ 
ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានឧបត្ថម្ភថវិកាចំនួន ៣,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភការជំនះលើផលវិបាកនៃព្យុះនិងទឹកជំនន់ (រូបថត៖ VOV)

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ថា ជំនួយឧបត្ថម្ភទាំងនេះមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបំផុសគំនិតដល់សហគមន៍អន្តរជាតិថា៖ "នៅពេលដែលយើងសហការ យើងនឹងកាន់តែរឹងមាំជាង"។

អញ្ជើញទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម លោកស្រី ដូ ធី ធូ ថាវ បានមានប្រសាសន៍ថា នេះមិនត្រឹមតែជាការឧបត្ថម្ភសម្ភារៈទាន់ពេលវេលាសម្រាប់ប្រជាជននៃតំបន់ភាគកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តរូបដ៏ជ្រាលជ្រៅនៃសាមគ្គីភាព មិត្តភាព និងស្មារតីមនុស្សធម៌អន្តរជាតិរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ សមាគមកាកបាទក្រហមសង្ឃឹមថា ព្រឹទ្ធសភានៃសាធារណរដ្ឋឆែកនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សមាគមកាកបាទក្រហមវៀតណាម និងសមាគមកាកបាទក្រហមឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោយ ឈានទៅរកការចងសម្ព័ន្ធមេត្រីភាពវាងសមាគមទាំងពីរនាពេលខាងមុខ៕

TAG
VOV/VOVworld/សាធារណរដ្ឋឆែក/ជំនួយថវិកា/ទឹកជំនន់/គ្រោះធម្មជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត