logo

សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០បានបើកនៅរាជធានីភ្នំពេញ។

2012/4/3 | 11:01:42
នាព្រឹកថ្ងៃទី៣មេសា នៅរាជធានីភ្នំពេញនៃ
ព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្ត​ទៅ​ពិធីបើកសន្និសីទ ជាន់ខ្ពស់សមាគមន៍បណ្ដាប្រជាជាតិនៅអាស៊ី-អាគ្នេយ៍​
(អាស៊ាន) លើក​​ទី២០និងរំលឹកខួបលើកទី៤៥ទិវាបង្កើត
អាស៊ានជាមួយការចូល​រួមរបស់​នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung និងថ្នាក់ដឹកនាំប្រទេស​សមាជិក​អាស៊ាន។
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០បានបើកនៅរាជធានីភ្នំពេញ។

VOV-នាព្រឹកថ្ងៃទី៣មេសា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា
បានប្រព្រឹត្ត​ទៅ​ពិធីបើកសន្និសីទជាន់ខ្ពស់សមាគមន៍បណ្ដាប្រជាជាតិនៅ
អាស៊ី-អាគ្នេយ៍​(អាស៊ាន) លើក​​ទី២០និងរំលឹកខួបលើកទី៤៥ទិវាបង្កើតអាស៊ាន
ជាមួយការចូល​រួមរបស់​នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងថ្នាក់
ដឹកនាំប្រទេស​សមាជិក​អាស៊ាន។​ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី
ប្រទេសម្ចាស់ផ្ទះ សម្ដេច​តេជោ​ហ៊ុនសែនបានអះអាងថា​រយៈពេលជាង៤
ទស្សវស្សន៍អភិវឌ្ឍន៍​កន្លងមកបាន​បង្ហាញ​ពីសម័ត្ថភាពរបស់អាស៊ានក្នុងការ កសាងសហគមន៍មួយឆ្ពោះទៅប្រជាជនសម្បូរ​រុងរឿងអំពីសេដ្ឋកិច្ចនិង ស្ថិរភាពអំពីសន្តិសុខនយោបាយ។ នេះក៏ជាមូលហេតុ​ដែល​កម្ពុជា ជ្រើសរើសប្រធានបទសំរាប់ឆ្នាំប្រធានអាស៊ាន​២០១២គឺ “អាស៊ាន៖
សហគមន៍តែ​មួយ ជោគវាសនាតែមួយ” ដែលក្នុងនោះសង្កត់ធ្ងន់​ទៅ
លើការប្តេជ្ញាចិត្ត​សហប្រតិបត្តិការរបស់ប្រជាជនអាស៊ានកសាង សហគមន៍ អាស៊ានដូចជាដំបូលរួមតែមួយ។ នាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនបាន​
លើក​ឡើងនូវអាទិភាព​ចំនួន៧របស់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ានរួមមាន ដែលក្នុងនោះមានការបង្កើន​សម័ត្ថភាព​សំរាប់អង្គការ​ហិរញ្ញវត្ថុមួយដែលអាច
ធានាស្ថិរភាព មានលិទ្ធភាពបង្កានិងដោះ​ស្រាយ​រាល់វិប័ត្ត ធានា​អនុវត្តត្រូវ តាមដំណើរការកសាងសហគមន៍អាស៊ាន លៃទុកអាទិភាពសំរាប់​ការបង្កើត​សហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ដើម្បីបង្កើត​ទីផ្សារអាស៊ានឯកភាព​
ជា​ដើម។ នាយករដ្ឋមន្ត្រី ហ៊ុនសែនបានឲ្យដឹងថា​នៅ​សន្និសីទលើកនេះថ្នាក់
ដឹកនាំ​អាស៊ាននឹងពិភាគ្សានិងអនុម័ត្តលើខ្លឹមសារបណ្ដា​ឯកសារដើម្បីដាក់ជូន
សន្និសីទ​ជាន់ខ្ពស់រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ “អាស៊ាន៖ សហគមន៍
តែមួយ ជោគ​វាសនា​តែមួយ” សេចក្តីថ្លែងការណ៍រួមស្តីពីអាស៊ាន​គ្មានគ្រឿង​ញាន
នាឆ្នាំ២០១៥ សេចក្តីថ្លែងការណ៍​ប្រធានអាស៊ានស្តីពីពិធីរំលឹកខួបលើកទី៤៥​ទិវាបង្កើតអាស៊ាននិងលទ្ធផល​នៃសន្និសីទ​ជាន់ខ្ពស់លើកទី២០។ ក្រោយពិធី​
ប្រារព្ធសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួម​ជាមួយថ្នាក់ដឹក​នាំអាស៊ានបានចូលរួមកិច្ចប្រជុំពេញអង្គរ៕
TAG
សមាគមន៍/អាស៊ី-អាគ្នេយ៍/អាស៊ាន/ភ្នំពេញ/កម្ពុជា


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត