logo

សន្និសីទពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយពាក់កណ្ដាលអាណត្តិ2012នៅវៀតណាម

2012/6/4 | 08:25:10
សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាលអាណត្តិ 2012 (CG)​ នៅវៀតណាម ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី 4 និង ទី 5 មិថុនា ​នៅ​ខេត្ត​ Quang Tri (ភាគកណ្ដាលវៀតណាម) នឹងប្រមូលផ្តុំចូល​ក្នុង​បញ្ហា​ស្នូល​ចំនួន 3 ។នោះគឺ បច្ចុ
ប្បន្នកម្ម ស្ថានភាពម៉ក្រូសេដ្ឋកិច្ចវៀតណាម ប
សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាល
អាណត្តិ 2012 នៅវៀតណាម(internet))

សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាលអាណត្តិ 2012 (CG)​ នៅវៀតណាម ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី 4 និង ទី 5 មិថុនា ​នៅ​ខេត្ត​ Quang Tri (ភាគកណ្ដាលវៀតណាម) នឹងប្រមូលផ្តុំចូល​ក្នុង​បញ្ហា​ស្នូល​ចំនួន 3 ។នោះគឺ បច្ចុ
ប្បន្នកម្ម ស្ថានភាពម៉ក្រូសេដ្ឋកិច្ចវៀតណាម បណ្ដាសមទ្ធិផល ក៏ដូចជាបណ្ដា ការ លំបាកសាកល្បង ក្នុងដំណើរការកាត់បន្ថយភាពក្រីក្រ​របស់វៀតណាម  រួមជាមួយ បណ្ដាការលំបាកសាកល្បងស្នូលនិងខ្លឹមសារក្នុងគោលនយោបាយកាត់បន្ថយ
ភាពក្រីក្រនៅបណ្ដាខេត្ត​ឆ្នេរសមុទ្រ ភាគ​កណ្ដាលវៀតណាម និងបណ្ដាបញ្ហាស្នូល  ក្នុងការអនុវត្តគោលនយោបាយថ្នាក់ជាតិ និង ខេត្ត អំពីការគ្រប់គ្រង គ្រោះអាសន្ន
គ្រោះធម្មជាតិ នៅបណ្ដាខេត្ត ភាគកណ្ដាលវៀតណាម។ ទន្ទឹមនឹងបណ្ដាកិច្ចប្រជុំ  ពិភាក្សាអំពីបណ្ដាខ្លឹមសារស្នូល សន្និសីទ CG 20​12 ក៏បានមានបណ្ដាការវាយ​
តំលៃអំពី​លទ្ធផល​នៃបណ្ដាគំរោងការណ៍អនុវត្តន៍ក្នុងខេត្តទៀតផ។

      ក្នុងក្របខ័ណ្ឌនៃសន្និសិទពិគ្រោះយោបល់បណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាម ពាក់កណ្តាលអាណត្តិ បានរៀបចំឡើងនៅទីក្រុង Dong Ha ខេត្ត QuangTriនាព្រឹក
ថ្ងៃទី ៤មិថុនា គណៈប្រតិភូនៃបណ្តាអ្នកផ្តល់ជំនួយឲ្យ វៀតណាមបានបានទៅពិនិត្យ បណ្តាសំណង់ គំរោងការណ៌ដោយបណ្តា អង្គការរដ្ឋាភិបាលបរទេសជួយឧបត្ថម្ភឲ្យ
ខេត្ត Quang Tri ។ លោកស្រី Victoria Kwa Kwaនាយិការធនាគាពិភពលោកប្រចំា នៅវៀតណាមចាត់ទុកថា ចំនួន ទុនដែលបណ្តាអ្នកផ្តល់ជំនួយឲ្យវៀតណាមគឺតិច
តូចណាស់ បើប្រៀបនឹង អ្វីៗដែលរដ្ឋាភិបាលវៀតណាម វិនិយោគ និងលៃទុក សម្រាប់ការងារកាត់បន្ថយ ភាពក្រីក្រ។ការអភិវឌ្ឍន៌របស់វៀតណាម ក្នុងរយៈពេល កន្លងទៅបានសរបញ្ចក់ ថាវៀតណាមបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព បណ្តាប្រភពទុនរបស់ បណ្តាអ្នកផ្តល់ជំនួយបរទេស។

       ក្នុងក្របខ័ណ្ឌនៃសន្និសិទ CG នារសៀលថ្ងៃទី៤មិថុនា ក្រសួងផែនការ និង វិនិយោគវៀតណាម និងធនាគាពិភពលោកបានរៀបចំសិក្ខាសាលា បច្ចុប្បន្នកម្ម
សភាពការ ម៉ាក្រូសេដ្ឋកិច្ច។ បណ្តាអ្នកស្រាវជ្រាវនិងអ្នកជំនាញការសេដ្ឋកិច្ចជាតិ
និងអន្តរជាតិ បានប្រមូលផ្តុំវាយតម្លៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនៅវៀតណាម និងនាំចេញដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍន៌សេដ្ឋកិច្ច។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម Cao Viet Sinh បានគូស
បញ្ចក់ថា ៖

        “រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការអនុវត្តបណ្តាវិធានការ បង្កើតការងារធ្វើ បង្កើនចំណូលសម្រាប់ប្រជាពលករ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាម មាន វិធានការលើកកំពស់កម្មវិធីសុខុមាលភាព សង្គម កម្មវិធីគោលដៅជាតិ ទុន ODA
-FDI ជាដើម”៕

TAG
សន្និសីទ ពិគ្រោះយោបល់បណ្ដាអ្នកផ្តល់ជំនួយ ពាក់កណ្ដាលអាណត្តិ 2012 នៅវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត