logo

សន្និសីទមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ

2026/1/14 | 11:44:29
(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ានលើកទី៦ (ADGSOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងស្ថាប័នទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសសមាជិកអាស៊ានចំនួន១១ លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៦។ រូបថត៖ Ta Lan/VOV1

នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឌីជីថលអាស៊ាន ប្រធានគណៈប្រតិភូបានផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពនៃការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាអាទិភាព ដោយផ្តោតលើការពង្រឹងការសម្របសម្រួល និងភាពសុខដុមរមនានៃគោលនយោបាយឌីជីថល រវាងប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំក៏បានពិនិត្យ និងរៀបចំខ្លឹមសារសម្រាប់សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ហើយទន្ទឹមនឹងនោះ តាមដាន និងជំរុញការអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការឌីជីថលនៅក្នុងតំបន់។ ឆ្នាំនេះ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ និងជាអធិបតីនៃសន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ តាមនោះ បន្តបញ្ជាក់ពីតួនាទីម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់៕

TAG
VOV/VOVworld/សន្និសីទមន្ត្រីជាន់ខ្ពស់/ឌីជីថល/អាស៊ាន/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត